ពីនេះ ពីនោះ
«កំពីងពួយទឹក»ជាឱសថព្យាបាលជំងឺបានដល់ទៅ៦មុខ
× «កំពីងពួយទឹក» ជារុក្ខជាតិប្រភេទស្មៅ ដុះនៅក្នុងត្រពាំង ស្ទឹង ឬស្រែ និងមានផ្កានៅខែមិថុនា ដល់ខែសីហា។ សៀវភៅរុក្ខជាតិឱសថកម្ពុជា បានលម្អិតថា ផ្នែកទាំងមូលនៃរុក្ខជាតិនេះ ជា ថ្នាំព្យាបាល ក្អក គ្រុនក្ដៅ ផ្ដាសាយ កញ្ជ្រឹលចេញមិនអស់ នោមតិច និងរលាកប្លោកនោម។
កម្រិតប្រើប្រាស់ ផ្នែកទាំងអស់នៃ«កំពីងពួយទឹក»ប្រមូលផលពីខែឧសភា ដល់ខែកញ្ញា កាត់ឫសចេញ លាងឱ្យស្អាតហាលថ្ងៃឱ្យស្ងួត ប្រើចំនួន ១៥-៣០ ក្រាមដាំទឹកផឹក៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com