កីឡាជាតិ
ជាតិ
លី​គ​២៖ ការប្រកួត​សប្តាហ៍​ទី​១​ក្រុម​ទាំងអស់​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​៣០​គ្រាប់​
04, Oct 2020 , 4:39 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​ឆ្នាំ​២០២០(Cambodian League 2)​ក្នុង​សប្តាហ៍​បើកឆាក ក្រុម​ទាំងអស់​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​៣០​គ្រាប់​។ ក្នុងចំណោម​ការប្រកួត​ទាំង​៥​គូ ជំនួប​រវាង​សមាគម​កីឡាបាល់ទាត់​ខេត្តព្រៃវែង​ជាមួយ​ឬ​ទ្ធី មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ច្រើនជាងគេ​។

 
 
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​លី​គ​លំដាប់​ទី​២​បាន​ប្រកួត​បើក​រដូវ​កាល​របស់ខ្លួន កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​។ គ្រាប់​បាល់​ចំនួន​៣០​គ្រាប់​ត្រូវបាន​ក្រុម​ទាំងអស់​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក នា​ជំនួប​សប្តាហ៍​ទី​១ ដែលមាន​ការប្រកួត​ចំនួន​៥​គូ​។ នា​ជំនួប​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង ក្រុម​ម្ចាស់ផ្ទះ​សមាគម​បាល់ទាត់​ខេត្តព្រៃវែង បាន​លត់​ក្រុម​ភ្ញៀវ​ឬ​ទ្ធី​សែន​ក្នុង​លទ្ធផល ១១-២ នាំ​ឲ្យ​ការប្រកួត​នេះ​ក្លាយ​ជំនួប ដែលមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ច្រើនជាងគេ​ប្រចាំ​សប្តាហ៍​បើកឆាក​។  


 
​ចំណែក​ជំនួប​នៅ​កីឡដ្ឋាន TBC ក្រុម Tiffy Army អាយុ​ក្រោម​២១​ឆ្នាំ បាន​យកឈ្នះ​ក្រុម​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តស្វាយរៀង​ក្នុង​លទ្ធផល ៦-៥ ដែល​នាំ​ឲ្យ​ការប្រកួត​នេះ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​លំដាប់​ទី​ពីរ​។ ខណៈ​ជំនួប​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ៤-០ ជាការ​ប្រកួត​មានការ​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​លំដាប់​ទី​៣​។ 


 
​ដោយឡែក​ការប្រកួត​នៅ​ទីលាន​វិទ្យាល័យ​វត្ត​កោះ ក្រុម​កោះកុង អែ​ហ្វ​ស៊ី បាន​យកឈ្នះ​មន្ទីរ អ​.​យ​.​ក ខេត្តកំពង់ស្ពឺ​ក្នុង​លទ្ធផល ១-០ ស្របពេល​ក្រុម ISI ដង្កោ​សែន​ជ័យ​យកឈ្នះ​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ីក្នុង​លទ្ធផល ១-០ ដូចគ្នា​។ 
 
​ការប្រកួត​សប្តាហ៍​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ក្នុងនោះ​ក្រុម​មន្ទីរ អ​.​យ​.​ក ខេត្តស្វាយរៀង​បើកទ្វារ​កីឡដ្ឋាន TBC ស្វាគមន៍​មន្ទីរ អ​.​យ​.​ក ខេត្តកំពង់ស្ពឺ រីឯ​សមាគម​បាល់ទាត់​ខេត្តព្រៃវែង​ប៉ះ​កោះកុង​អែ​ហ្វ​ស៊ី​នៅ​កីឡដ្ឋាន​ខេត្តព្រៃវែង​។ ជាមួយគ្នា​ទីលាន KMH ក្លាយជា​ទីតាំង​កាត់សេចក្តី​រវាង​ក្រុម ISI ដង្កោ​សែន​ជ័យ​ជាមួយ​យុវជន​ភ្នំពេញ​ក្រោ​ន ស្របពេល​ក្រុម​សៀមរាប​អែ​ហ្វ​ស៊ី​ទទួល​ក្រុម​ឬ​ទ្ធី​សែន ខណៈ​មន្ទីរ អ​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ​តទល់​ជាមួយ Tiffy Army អាយុ​ក្រោម​២១​ឆ្នាំ​៕  






 
 

Tag:
 បាល់ទាត់​
  Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com