កូន​ដែលមាន​អាយុ​៧​ខែ ញ៉ាំ​ផ្លែឈើ​២​មុខ​នេះ​រួច នឹងមាន​សុខភាព​រឹងមាំ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កូន​ដែលមាន​អាយុ​៧​ខែ ញ៉ាំ​ផ្លែឈើ​២​មុខ​នេះ​រួច នឹងមាន​សុខភាព​រឹងមាំ​
05, Oct 2020 , 8:59 pm        
រូបភាព
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អាចជួយ​កូន​ដែលមាន​អាយុ​៧​ខែ​ឲ្យ​មាន​សុខ​ភាពល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​កូន​ដែលមាន​អាយុ​៧​ខែ អ្នក​ម្តាយ​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែ​ប៉ោម​បាន ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ឲ្យ​កូន​មានការ​ចងចាំ​ល្អ ថែមទាំង​ជួយ​បង្កើន​ប្រាជ្ញា​កូន​ផងដែរ​។ ជាពិសេស ផ្លែ​ប៉ោម​នេះ អាចជួយ​កូន​មិន​ឲ្យ​ជួបនឹង​អា​ការៈខ្វះ​ឈាម​នោះទេ ដោយ​ក្នុងនោះ​មាន​ផ្ទុក​សារធាតុ​ដែក​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ផ្លែឈើ​មួយ​នេះ​ក៏​ជួយ​ឆ្អឹង​កូន​ឲ្យ​លូតលាស់​បានល្អ​ដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​កាលស្យូម​។ ជាងនេះទៅទៀត ក្រពះ​កូន​ក៏​រំលាយ​អាហារ​បានល្អ​ដែរ​ក្រោយ​ពេលដែល​ញ៉ាំ​ផ្លែ​ប៉ោម​រួច​។​
  2. ​ផ្លែ​ស្រកានាគ មាន​ផ្ទុក​សារធាតុ​ដែល​អាចជួយ​ឲ្យ​កូន​មាន​សម្រស់​ស្អាត​។ ជាពិសេស ក្រោយ​ពេលដែល​កូន​បរិភោគ​រួច កូន​នឹងមិន​ប្រឈមមុខ​នឹង​អា​ការៈខ្វះ​ឈាម​ឡើយ​។ ជាងនេះទៅទៀត ផ្លែឈើ​មួយ​នេះ នឹង​ជួយ​បណ្តេញ​ជាតិពុល​ពី​រាងកាយ​កូន​ផងដែរ​។ ដូចនេះ ពេលដែល​កូន​បាន​៧​ខែ អ្នក​ម្តាយ​អាច​ឲ្យ​គេ​ញ៉ាំ​ផ្លែឈើ​២​ប្រភេទ​នេះ​បាន ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​បាន​កាន់តែ​រឹងមាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com