អត្ថបទពាណិជ្ជកម្ម
៣​ចំណុច​ពិសេស​ធំៗ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​កុមារ និង ទារក ក្នុងការ​សម្ពោធ​ដំណើរការ​សាខា​២៧១ ថ្មី
05, Oct 2020 , 11:20 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២០ - ប៊េ​ប៊ី​អោត​ឡេ​ត (Baby Outlet) ដែលជា​ក្រុមហ៊ុន​លក់​សម្ភារ សម្រាប់​កុមារ និង ទារក​ដែល​ឈានមុខ​គេ​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ សាខា​២៧១ ថ្មី របស់ខ្លួន​ដែលមាន​ទីតាំង​ស្ថិតនៅ លើ​វិថី​២៧១ ជាប់​ជាមួយ​ធនាគារ​ជីបម៉ុង ស្ថិតនៅ​ខាងស្ដាំ បើ​ជិះ​ពី​ពេទ្យ​រុស្សី តាម​ដង​វិថី​២៧១ ឆ្ពោះ​មក​សា​លាប​បឋមសិក្សា​ហ៊ុន​នាង ផ្សារ​ដើមថ្កូវ ។
 
​សព្វថ្ងៃនេះ​ហាង ប៊េ​ប៊ី​អោត​ឡេ​ត (Baby Outlet) មាន​ចំនួន ៥ សាខា​ហើយ ហើយ​នេះ​ជា​សាខា​ទី​៥ ដែល​ទើបនឹង​ដាក់​សម្ពោ​ធ​ឲ្យដំ​ណើ​រការ​ជូន​អតិថិជន​របស់ខ្លួន​។ នេះ​ក៏​ជា​ជំហាន​ជោគជ័យ​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ក្នុង​ការបើក​ដំណើការ​សាខា​ថ្មី​នេះ​ដើម្បី​បម្រើ​ជូន​អតិថិជន​ងាយស្រួល​រក​សម្ភារ​ប្រើប្រាស់​សម្រាប់​កូនៗ​តូចៗ​របស់​ពួកគាត់​។​


 
​ថ្លែង​នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើការ សាខា​២៧១ ថ្មី​នេះ កញ្ញា ប៉ាង ស្រីនាថ តំណាងអោយ​គ​ណះ​គ្រប់គ្រង របស់ ប៊េ​ប៊ី​អោត​ឡេ​ត  (Baby Outlet) សាខា ២៧១ ថ្មី​នេះ បាន​មានប្រសាសន៍ថា​៖ ក្នុង​ការបើក​ដំណើការ ប៊េ​ប៊ី​អោត​ឡេ​ត  (Baby Outlet) សាខា ២៧១ នេះ​គឺមាន​គោលបំណង ៣ ធំៗ​គឺ​៖
 
•​ ​Best Collection ជ្រើស​រើសយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង តម្លៃ​សមរម្យ សម្រាប់​អតិថិជន​។​
•​ ​Only bestselling products មានន័យថា​ពួកយើង​ផ្តោតទៅលើ​ផលិតផល​ដែលមាន តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
•​ ​Focus on the best customer service ដែល​មានន័យ​ផ្តោតទៅលើ​សេវាកម្ម​ស្នាមញញឹម​រួសរាយ​រាក់ទាក់ និង ការផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​មួយ​ដែល​ល្អឥតខ្ចោះ​។ ពិសេស​ជាង​នេះ playground ដ៏​ខ្យូ​តៗ ដល់​អូនៗ កុមារា កុមារី​សម្រាប់​រត់​លេង​កំសាន្ត អម​ទីតាំង​ក្នុង​ហាង​ប្រកបដោយ​បរិយាកាស​ធំ​ទូលាយ​ងាយៗ សម្រាប់​អ្នក​ម៉ាក់ លោកប៉ា ដើរ​ទិញ​ទំនិញ អ្វីដែល​កាន់តែ​ងាយស្រួល​ទៀត​នោះ គឺ  បន្ថែម​ពីនេះ​អតិថិជន​ក៏​ទទួលបាន​នៅ​ភាពងាយស្រួល ក្នុង​ការចត​រថយន្ត​ជាមួយ​ចំណត​ដ៏​ធំ​ទូលាយ​ផងដែរ​។​
•​
​សូម​ជម្រាប​ផងដែរ​ថា នេះ​ជា​សាខា​ទី​៥ ហើយ​របស់ ប៊េ​ប៊ី​អោត​ឡេ​ត ដែល​បាន​បើក​ដំណើរការ​។ ក្នុងនោះ​មាន​សាខា​ទី​១ នៅ​ខណ្ឌ ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក (​លេខ​ទូរ​សព្ទ 017 222 978)​។ សាខា​ទី​២ កម្ពុជា​ក្រោម ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថី​កម្ពុជា​ក្រោម (​លេខ​ទូរ​សព្ទ 017 886 685)​។ 




 
​សាខា​ទី​៣ វិមានឯករាជ្យ ខាងត្បូង​វិមានឯករាជ្យ លើ​មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច (​លេខ​ទូរ​សព្ទ 017 888 292)​។ សាខា​ទី​៤ នៅ ខា​លែ​ន​ឌែ​ល ម៉​ល ស្ថិតនៅ​តំបន់​បឹងកក់ (​លេខ​ទូរ​សព្ទ 017 503 999)​។ និង​សាខា​ទី​៥ ដែល​ទើប​បើក​ថ្មី​នេះ មាន​ទីតាំងនៅ លើ​វិថី​២៧១ ជាប់​ជាមួយ​ធនាគារ​ជីបម៉ុង (​លេខ​ទូរ​សព្ទ 098 320 271​។ 
 
​សម្រាប់​លោកអ្នក​ដែល​ចង់​ជាវ ឬ​ដឹង​ពី​ព័ត៌មាន​បន្ថែម​របស់ ប៊េ​ប៊ី​អោត​ឡេ​ត អាចធ្វើ​ការទាក់ទង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ​ដែលមាន​ខាងលើ ឬ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន​ផ្ទាល់ Baby Outlet  ៕
 










(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Baby Outlet
© រក្សាសិទ្ធិដោយ thmeythmey.com