រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០២ - ស្របពេលដែលគម្រោងបុរី ខុនដូ និងគម្រោងអភិវឌ្ឍ អចលនទ្រព្យផ្សេងទៀត កំពុងរីកដុះដាលពេញទីក្រុងភ្នំពេញ និងបណ្ដាក្រុងផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលជាច្រើនឆ្នាំមកនេះ អតិថិជនគ្រប់រូបអាចពិបាកនឹងបែងចែក ឲ្យឃើញពីភាពខុសគ្នា នៃគម្រោង និងក្រុមហ៊ុនអចលនទ្រព្យទាំងនោះ ។
យោងតាមការសិក្សាមួយកាលពីពេលថ្មីៗនេះ ដែលចេញផ្សាយដោយក្រុមហ៊ុន Urbanland ប្រជាពលរដ្ឋកម្ពុជា កំពុងចាប់ផ្ដើមគិតគូរកាន់តែខ្លាំង អំពីការបង្កើនលទ្ធភាពប្រើប្រាស់លំនៅដ្ឋានរបស់ខ្លួន សម្រាប់ការរស់នៅ តាំងពីក្នុងផ្ទះរហូតដល់ក្រៅផ្ទះ ជាជាងការផ្ដោតតែទៅលើសោភណភាពខាងក្រៅ។
ទន្ទឹមនឹងនេះ ពួកគាត់ក៏ចង់បានការរចនាផ្ទះ ដែលមានភាពសាមញ្ញ និងទំនើបជាងមុន លើសពីការរចនាម៉ូតផ្ទះដែលមើលទៅសើរៗ ពោលគឺចង់បានលំនៅដ្ឋាន ដែលស្រស់ស្អាត អាចបំពេញបំណងផ្ទាល់ខ្លួន និងតម្រូវការក្នុងការប្រើប្រាស់ជាក់ស្ដែង ហើយជួយបន្ថែម គុណតម្លៃដល់គុណភាពជីវិតរបស់ពួកគាត់ថែមទៀតផង។ មានន័យថាការរចនាគម្រោងលំនៅដ្ឋាន មិនមែនធ្វើឲ្យបានត្រឹមតែចាប់អារម្មណ៍ប៉ុណ្ណោះទេ។
ការសិក្សានោះក៏បានបង្ហាញដែរថា អតិថិជនកំពុងសំឡឹងចង់បាន ការផ្ដល់ជូនបន្ថែមទៀត លើសពីអ្វីដែលគម្រោងបុរីនាពេលបច្ចុប្បន្ន កំពុងផ្ដល់ឲ្យ។ ក្នុងនោះមានការបារម្ភជាពិសេសចំពោះក្រុមហ៊ុនប្រឹងសាងសង់លំនៅដ្ឋានប្រជ្រៀតគ្នា ដើម្បីបង្កើនប្រាក់ចំណេញ ហើយគិតគូរតិចតួចជុំវិញការរចនាផ្នែក ខាងក្នុងលំនៅដ្ឋាន ឬការប្រើប្រាស់ទីធ្លាខាងក្រៅ។
ការសិក្សាដែលមានការចែករំលែកយ៉ាងទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងភាគីពាក់ ព័ន្ធនៅក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុន Urbanland បានកំណត់ឃើញ ពីកត្តាពិចារណាសំខាន់ៗមួយចំនួន សម្រាប់អ្នកទិញលំនៅដ្ឋាននៅកម្ពូជា ហើយនៅពេលនេះ កំពុងសាងសង់គម្រោងបុរី មួយកន្លែង នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានឈ្មោះថា “Chankiri Palm Creek” ដើម្បីបំពេញតាមការរំពឹងទុក និងការវិវត្តន៍នៃតម្រូវការរស់នៅ របស់ប្រជាជនកម្រិតជីវភាពមធ្យមដែលមាន “សេចក្ដី ប្រាថ្នាខ្ពស់ក្នុងជីវិត” ដែលជាអ្នករស់នៅធំដឹងក្ដី ក្នុងជំនាន់ក្រោយសង្គ្រាម។
នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក ដែលកាលពីពេលថ្មីៗ បានឈ្នះរង្វាន់ “បុគ្គលិកលក្ខណៈឆ្នើម ក្នុងវិស័យអចលនទ្រព្យប្រចាំឆ្នាំ” (Real Estate Personality of the Year) ពីកម្មវិធី PropertyGuru មានប្រសាសន៍ថា៖ «នៅបុរី ចន្ទគីរី (Chankiri) យើងរចនាផ្ទះដោយយកចិត្ត ទុកដាក់លើតម្រូវការរបស់មនុស្សជាចម្បង ដោយបង្កើតឲ្យមានទីធ្លា សួនច្បារដែលផ្ដល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋក្នុងសហគមន៍អាចរស់នៅដោយសុខដុមរមនា និងផ្សារភ្ជាប់ជីវិតរស់នៅជាមួយធម្មជាតិ បានថែមទៀតផង។ យើងសូមស្វាគមន៍សហគមន៍របស់យើង ក្នុងការបោះជំហានទៅរកការរស់នៅដែល ប្រសើរជាងមុន»។
តាមរយៈគម្រោងអចលនទ្រព្យ ដែលឈ្នះពានរង្វាន់នានា ដូចជាគម្រោង Raintree និងគម្រោង Embassy Central នៅរាជធានីភ្នំពេញ និងគម្រោង Treeline Urban Resort នៅខេត្ត សៀមរាប ជាដើមដែលបានបញ្ចប់ដោយជោគជ័យ ចាប់តាំងពីក្រុមហ៊ុនត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៣ មកនោះ ក្រុមហ៊ុន Urbanland កំពុងបង្កើតនូវបទដ្ឋាន គុណភាពកាន់តែខ្ពស់ថែមទៀត ជាមួយនឹងគម្រោង Chankiri Palm Creek ហើយលោក កាំង ហុក បាន និយាយថា គម្រោងនេះ ជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុងការរចនាផ្ទះដែល “យកចិត្តទុកដាក់ពីតម្រូវការមនុស្សជាចម្បង” ហើយដែលអាចលើកកម្ពស់ គុណភាពនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋបាន។
លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងចំណាយពេលពាក់កណ្ដាលនៃជីវិតរបស់យើង នៅក្នុងផ្ទះ ហើយបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយទីធ្លាដែលយើងរស់នៅ។ ដូច្នេះ ការកែលម្អទីធ្លាដែល យើងរស់នៅ នឹងជួយលើកកម្ពស់ជីវិតរស់នៅរបស់យើងបានយ៉ាងច្រើន”។
លោកបានបន្តថា៖ “ការសិក្សាស្រាវជ្រាវដ៏ស៊ីជម្រៅនេះ បានជួយផ្ដល់នូវចំណេះដឹង និងគុណប្រយោជន៍ យ៉ាងច្រើនដល់ក្រុមការងារ។ ចំណេះដឹងទាំងនេះ កំពុងត្រូវបានបញ្ចូល ជាបន្តបន្ទាប់ ទៅក្នុងការគិតគូរ និងដំណើរការនៃការរចនាផ្ទះ ហើយអាចជួយឲ្យយើងប្រមូលផ្ដុំ នូវរបកគំហើញថ្មីៗ និងល្អប្រសើរទៅលើ ផ្នែកជាច្រើន ក្នុងការរចនាគម្រោងបុរី”។
លោកបន្ថែមថា៖ “យើងផ្ដល់អាទិភាពចំពោះអ្វីដែលប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លាំងបំផុត ពោលគឺ សន្តិសុខ និងសុវត្ថិភាព ការប្រើប្រាស់ផ្នែកខាងក្នុងផ្ទះ ការរស់នៅជាសហគមន៍ និងភាពជាផ្នែកមួយ នៃសហគមន៍ ហើយយើងបញ្ចូលនូវធាតុផ្សំធម្មជាតិផ្សេងៗ ដោយមានការគិតគូរយ៉ាងល្អិតល្អន់ជុំវិញ លំហូរពន្លឺធម្មជាតិ និងខ្យល់អាកាស នៅក្នុងគេហដ្ឋាននីមួយៗ”។
នៅគម្រោង Chankiri Palm Creek ការរចនាផ្នែកខាងក្នុងផ្ទះ មានមុខងារច្បាស់លាស់ និងអាច បត់បែនតាមតម្រូវការ និងការផ្លាស់ប្តូររបស់ក្រុមគ្រួសារ នៅពេលអនាគត ពោលគឺផ្នែកផ្សេងៗនៃផ្ទះ អាចបំលែង ពីបន្ទប់ទារក ទៅជាបន្ទប់ក្មេងលេង បន្ទប់ធ្វើការ ឬទៅជាទីកន្លែងស្ងប់ស្ងាត់សម្រាប់ ឪពុកម្ដាយ ដែលមានវ័យចំណាស់អាចគេងសម្រាកពេលថ្ងៃបាន។
ទីធ្លាខាងក្រៅ ផ្ដោតលើការបង្កើតទីធ្លាសហគមន៍ ដែលមានធម្មជាតិ និងរុក្ខជាតិបៃតង មានម្លប់ ត្រឈឹងត្រឈៃ ហើយអាចប្រើប្រាស់បាន ពីសំណាក់មនុស្សគ្រប់ជំនាន់នៅក្នុងសហគមន៍នោះ ដោយមានការបូកបញ្ចូល នូវសួនសម្រាប់ក្មេងលេង អមជាមួយនឹងទីធ្លាខាងក្រៅ ដែលមានម្លប់ សម្រាប់អ្នកមានវ័យចំណាស់ ដែលចង់ប្រាស្រ័យទាក់ទងជាមួយនឹងមិត្តភក្ដិ និងអ្នកជិតខាងរបស់ខ្លួន ក្នុងបរិយាកាសត្រជាក់ និងស្រស់ស្រាយ។
ទន្ទឹមនឹងនេះ ខាងបុរីក៏មានផែនការធ្វើសួនដំណាំ ដែលអ្នករស់នៅអាចមកជុំគ្នា ហើយដាំ ដំណាំហូបផ្លែ ឬបន្លែបង្ការនានា - បង្រៀនកូនៗជាទីស្រឡាញ់របស់ខ្លួន ឲ្យស្វែងយល់ពីធម្មជាតិ ហើយក៏អាចផ្ដល់ជាកសិផលស្រស់ៗ សម្រាប់សហគមន៍ ក៏ដូចជាបង្កើតស្មារតីរួបរួមគ្នាសម្រាប់ ផលប្រយោជន៍រួមផងដែរ។
លោក កាំង ហុកបានបន្តទៀតថា៖« គោលដៅសំខាន់របស់ក្រុមការងារយើង នៅ Urbanland គឺការបង្កើតនូវកន្លែងដ៏កក់ក្ដៅ ដែលអាចឲ្យគ្រួសារនីមួយៗ អាចរស់នៅដោយសុខដុមរមនា និងចែករំលែកនូវសុភមង្គល និងឧបសគ្គក្នុងជីវិតរួមគ្នា ក្រោមដំបូលតែមួយ។ យើងទទួលបានការជំរុញទឹកចិត្ត ដោយ ឆន្ទៈរបស់យើង ដែលក្នុងនោះយើងជឿជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាក្នុងកម្រិតជីវភាព បែបណាក្ដី គឺពួកគាត់ស័ក្ដិសម នឹងរស់នៅទីកន្លែងដែលមានការរចនា ស្របតាមតម្រូវការផ្ទាល់ខ្លួន របស់ពួកគាត់យ៉ាងពិតប្រាកដ ដោយមិនតម្រូវឲ្យគាត់សម្របរបៀបរស់នៅរបស់ខ្លួន ទៅតាមកន្លែងរស់នៅឡើយ»។
(អត្ថបទពាណិជ្ជកម្ម)