អត្ថបទពាណិជ្ជកម្ម
Nokia 2.4 តម្លៃមិនគួរឲ្យជឿ មានលក់ក្នុងប្រទេសកម្ពុជាហើយ
× Nokia 2.4 គឺជាស្មាតហ្វូនដ៏ទំនើប ដែលបានរចនារូបរាងឡើងយ៉ាងស្រស់ស្អាត ស្ដើង ស្រាល ដោយវាមានទម្ងន់ត្រឹមតែ 195 ក្រាមប៉ុណ្ណោះ។ ទូរសព្ទ Nokia 2.4 មានវត្តមានដាក់លក់នៅ ប្រទេសកម្ពុជាហើយ ជាមួយនឹងតម្លៃត្រឹមតែ 124$ ប៉ុណ្ណោះ ព្រមទាំងមានការថែមកាដូជាអាវយឺតដ៏ស្រស់ស្អាតទៀតផង។
ម៉ូឌែល Nokia 2.4 បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន រួមជាមួយនឹងតម្លៃសមរម្យ។ ដោយផ្នែកអេក្រង់របស់វា បានបំពាក់មកជាមួយនឹងអេក្រង់ IPS LCD ទំហំ 6.5 inches និងអាចបង្ហាញរូបភាព 720 x 1600 pixels ជាមួយកម្រិតដង់ស៊ីតេ 270 ppi។ វាក៏បានបំពាក់មកជាមួយនូវការស្កេនក្រយៅដៃ នៅផ្នែកខាងក្រោយផងដែរ។ អ្វីដែលពិសេសនោះ ទូរសព្ទដែលមានតម្លៃក្រោម 200$ បានភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 ក្នុងម៉ាស៊ីនដើមរួចជាស្រេច ហើយវាក៏ត្រៀមអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាព ទៅកាន់ Android 11 ឆាប់ៗនេះផងដែរ។
Nokia 2.4 នេះបានបំពាក់មកជាមួយនឹងបន្ទះឈីប Mediatek MT6762 Helio P22, CPU Octa-core 2.0 GHz និង GPU PowerVR GE8320 និងមានបំពាក់ Ram ទំហំ 2GB និង អង្គផ្ទុកទិន្នន័យ 32 GB។ ចំណែកឯផ្នែកកាមេរ៉ាវិញ ទូរសព្ទ Nokia 2.4 បានបំពាកមកជាមួយនឹងការមេរ៉ា 2 គ្រាប់ នៅផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 8MP, កម្រិត f/2.0 ជាប្រភេទលេន Wide និង មួយគ្រាប់ទៀតមានទំហំ 2MP, ជាប្រភេទលែន Depth។ អ្វីដែលពិសេសនោះ វាធ្វើការបានយ៉ាងល្អ នៅទីងងឹត ជាមួយនឹងមុខងារ Night Mode របស់វា។ វាក៏អាចថត វីដេអូ បានដល់ 1080p កម្រិត 30 Fram។ ចំណែកឯផ្នែកកាមេរ៉ាខាងមុខវា ក៏បានបំពាក់មកជាមួយនឹងកាមេរ៉ាទំហំ 2MP កម្រិត f/2.4 ផងដែរ។ Nokia 2.4 នេះបានបំពាក់មកជាមួយនឹងទំហំថ្មដល់ 4500 mAh និងអាចកាន់ថ្មបានរហូតដល់ទៅ 2 ថ្ងៃទៀតផង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com