រថយន្ត Mercedes ម៉ូ​ឌែ​ល GLC 300 4M SUV ឆ្នាំ​២០២០ ផ្តល់ជូន​លោកអ្នក​លើសពី​ភាព​ប្រណីត​
ជាតិ
រថយន្ត
រថយន្ត Mercedes ម៉ូ​ឌែ​ល GLC 300 4M SUV ឆ្នាំ​២០២០ ផ្តល់ជូន​លោកអ្នក​លើសពី​ភាព​ប្រណីត​
16, Nov 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត Mercedes ម៉ូ​ឌែ​ល GLC 300 4M SUV ឆ្នាំ​២០២០ ដែល​កំពុង​ដាក់​បង្ហាញ​នៅ​សាល​បង្ហាញ​រថយន្ត​ដ៏​ទំនើប របស់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) បាន​បញ្ចេញ​នូវ​ភាព​ប្រណិត​របស់ខ្លួន​យ៉ាង​ស្រស់​សង្ហា​។ មិនតែប៉ុណ្ណោះ រថយន្ត​ខ្នាត​ខ្ពស់​មួយ​ម៉ូ​ឌែ​ល​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​នៃ​រថយន្ត ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​លើស​តែ​ពី​ភាព​ប្រណីត​របស់ខ្លួន​។ លើសពី​ភាពស្រស់​សង្ហា​Mercedes ម៉ូ​ឌែ​ល GLC 300 4M SUV ឆ្នាំ​២០២០ ក៏មាន​អនុភាព​ដ៏​ខ្លាំងក្លា​ដែរ ដោយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង និង​កម្រិត​ស៊ីសាំង​តិច បើ​ធៀប​នឹង​អនុភាព​ដ៏​ខ្លាំង​របស់​វា​។ រថយន្ត Mercedes GLC 300 4M SUV ឆ្នាំ​២០២០ ក៏បាន​បំពាក់​មក​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត  ដែល​ជួយ​ឲ្យ​អ្នកបើកបរ​ងាយស្រួល មិន​ហត់នឿយ ទោះ​បើកបរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ និង​បើក​បរយូរ​ប៉ុណ្ណា​ក៏ដោយ​។

 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​អនុភាព និង​ប្រណីតភាព​នៃ​រថយន្ត Mercedes ម៉ូ​ឌែ​ល GLC 300 4M SUV ឆ្នាំ​២០២០​នេះ សូម​អញ្ជើញលោក​អ្នកនាង ទស្សនាការ​បង្ហាញ​លម្អិត ពី​ទីប្រឹក្សា​ផ្នែក​លក់​របស់​ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) ដូចតទៅ​៖ 
 
 
 
​សូមជម្រាបថា ក្រុមហ៊ុន ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​) គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក Mercedes-Benz​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម លោកអ្នក​អញ្ជើញ ទៅកាន់​សាល​តាំង​បង្ហាញ​រថយន្ត​ប្រណីត ម៉ាក Mercedes-Benz របស់​ក្រុមហ៊ុន ស្តារ អូ​តូ ដែលមាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។ ទំនាក់ទំនង​ព័ត៌មាន​បន្ថែម តាម​លេខ​ទូរ​សព្ទ 017 231 488 / 023 231 488៕




















 

Tag:
 Mercedes
 ​ស្តារ​អូ​តូ​
  GLC 300 4M SUV 2020
© រក្សាសិទ្ធិដោយ thmeythmey.com