ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
វគ្គបណ្ដុះបណ្ដាល
រថយន្ត
Mercedes-Benz 300SL ផលិតឆ្នាំ១៩៥៧ដ៏កម្រ លក់ដេញថ្លៃបាន១.១៥លានដុល្លារ
05, Oct 2020 ,
8:19 pm
រូបភាព
×
ដោយ:
ធីតា
300SL Gullwing គឺជាប្រភេទរថយន្តដ៏កម្រដែលផលិតដោយក្រុមហ៊ុន Mercedes-Benz កាលពីអំឡុងឆ្នាំ១៩៥៧ ។ កាលពីពេលថ្មីៗកន្លងមកនេះ គេហទំព័រដេញថ្លៃ Bring A Trailer https://bringatrailer.com/listing/1957-mercedes-benz-300sl-gullwing/ បានប្រកាសពីការលក់ដាច់រថយន្តមួយគ្រឿងក្នុងតម្លៃ១.១៥លានដុល្លារអាមេរិក។
ចេញពីរោងចក្រ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥៧ រថយន្ត 300SL Gullwing ជាប្រភេទរថយន្តបែបក្លាសិចដ៏អស្ចារ្យនាសម័យកាលនោះ ហើយត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ។ រថយន្តដែលបានលក់ដាច់នោះ ស្ថិតក្នុងចំណោមរថយន្ត៧៣គ្រឿងដែលផលិតនៅឆ្នាំ១៩៥៧។
តាមប្រវត្តិ រថយន្តនោះ មានម្ចាស់ដែលរស់នៅទឹកដីបែលហ្ស៊ិក ចន្លោះពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៨១ ហើយស្ថិតនៅរយៈពេល២២ឆ្នាំជាមួយម្ចាស់ទីពីរនៅចក្រភពអង់គ្លេស។ ក្រោយមក រថយន្តនោះ ធ្លាក់ទៅដល់ដៃម្ចាស់ដែលរស់នៅ Vancouver មុនពេលឆ្លងកាត់ការតុបតែងបន្ថែមដោយលោក Thornley Kelham នៅចក្រភពអង់គ្លេសចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។
នៅឆ្នាំ២០១៦ Mercedes-Benz 300SL ធ្លាប់បង្ហាញវត្តមាននៅក្នុងពិព័រណ៌យានយន្ត Salon Prive’ Concours d’Elegance នៅ Blenheim Palace មុនដែលត្រូវបានប្រកាសដាក់លក់តាមរយៈភ្នាក់ងារដេញថ្លៃ នៅឆ្នាំ២០២០នេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
បើគ្មានករណីចាំបាច់ ស្ត្រីមិនគួរសម្រាលកូនដោយការវះកាត់ ដែលអាចប្រឈមគ្រោះថ្នាក់ច្រើ ...
ភ្នំពេញ
4 ថ្ងៃ
សំបកក្រៅ និងសំបកក្នុងនៅក្នុងសង្គមខ្មែរ…
ទស្សនៈ
5 ថ្ងៃ
ចាបចង្ក្រង់ បក្សីមានសំឡេងស្ងាត់ស្រទន់រណ្ដំ
6 ថ្ងៃ
Mercedes-Benz មានរថយន្តគ្រប់ជម្រើសតាមតម្រូវការរបស់អតិថិជន
3 ថ្ងៃ
ពលករខ្មែរមកពីថៃម្នាក់ ដួលបែកក្បាលស្លាប់ ខណៈរៀបចំខ្លួនធ្វើចត្តាឡីស័ក
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម