ក្រោយដំណើរការរយៈពេល១០សប្តាហ៍ ទីផ្សារដូរដោះកីឡាករលើកទី១ នៃក្របខណ្ឌ Premier League រដូវកាល ២០២០-២១ បានឈានដល់ថ្ងៃចុងក្រោយ (Deadline Day) ហើយនឹងត្រូវបិទទ្វារនៅវេលាម៉ោង១២ និង០០នាទីយប់ថ្ងៃទី៥ ខែតុលានេះ។ នាថ្ងៃចុងក្រោយនេះ មានក្លិបធំៗជាច្រើន ពិសេស Manchester United បានធ្វើការយ៉ាងខ្លាំងលើការចរចានាំចូលកីឡាករដែលមានទេពកោសល្យទៅរួមក្រុមបន្ថែម។ ការទិញដូរសម្រាប់ក្រុមលីគក្នុងស្រុក អង់គ្លេសនៅមានរយៈពេល១១ថ្ងៃទៀត។
ក្លិបរហស្សនាមបិសាចក្រហម កំពុងមានទំនាក់ទំនងយ៉ាងស្អិតល្មួត ក្នុងការចរចាទិញយកខ្សែបម្រើ Jadon Sancho ពី Borussia Dortmund ក្នុងទម្លៃលើសពី១០០លានដុល្លារអាមេរិក។ Man Utd ក៏បង្ហាញពីការចង់ខ្ចីខ្សែបម្រើ Ousmane Dembele ពី Barcelona និងយកខ្សែប្រយុទ្ធ Edinson Cavani ដែលផុតកិច្ចសន្យាជាមួយ Paris St-Germain ទៅជួយក្រុមផងដែរ។
ចំណែក Tottenham Hotspur ឯណោះវិញ បន្ទាប់ពីនាំចូលកីឡាករមួយចំនួនរួមទាំង Gareth Bale រួចមក ក៏មានពាក្យចចាមអារ៉ាមថាខ្សែបម្រើ Dele Alli ទំនងនឹងត្រូវចាកចេញទៅ Paris St-Germain នៅដើមរដូវកាលនេះ។
Chelsea ដែលចំណាយប្រាក់ដ៏ច្រើនដើម្បីទិញកីឡាករថ្លៃៗចូលរដូវកាលនេះ កំពុងត្រៀមបញ្ចេញកីឡាករជាច្រើនរូបផងដែរ។
ខាងក្រោមនេះជាកីឡាករ និងក្លិបដែលកំពុងញាប់ដៃញាប់ជើងក្នុងការលក់ចេញទិញចូល នៅយប់ថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករលើកទី១ សម្រាប់រដូវកាលរដូវកាល ២០២០-២១នេះ៖
- Declan Rice ខ្សែបម្រើ West Ham United កំពុងទាក់ទងផ្លាស់ទៅ Chelsea
- Wilfried Zaha (Crystal Palace) កំពុងទាក់ទងផ្លាស់ទៅ Arsenal ឬ Everton
- Harry Wilson (Liverpool) អាចនឹងផ្លាស់ទៅ Burnley
- Houssem Aouar (Lyon) មាន Arsenal, PSG និង Juventus ចាប់អារម្មណ៍
- Mesut Ozil (Arsenal) ទំនងជាផ្លាស់ចេញទៅ Fenerbahce ឬ Istanbul Basaksehir
- Daniel James (Manchester United) អាចទៅចូលរួមជាមួយ Leeds United
- Xherdan Shaqiri (Liverpool) Lazio, Sevilla កំពុងទាក់ទង
- James Tarkowski Burnley) Leicester City និង West Ham ចង់បាន
- Ruben Loftus-Cheek អាចចេញពី Chelsea ទៅ West Ham, Southampton ឬ Aston Villa
- Callum Hudson-Odoi (Chelsea) ប្រហែលចេញទៅ Bayern Munich
- Marcos Alonso (Chelsea) មានភាគរយខ្ពស់ទៅ Inter Milan
- Antonio Rudiger (Chelsea) អាចទៅ Spurs
- Kalidou Koulibaly (Napoli) មាន Manchester City, Manchester United និង Paris St-Germain ចាប់អារម្មណ៍
- Chris Smalling (Manchester United) អាចទៅ AS Roma
- Eric Garcia (Manchester City) អាចទៅ Barcelona