COVID-19
អន្តរជាតិ
កោះ​សូ​ឡូ​ម៉ុ​ន មាន​ករណី​កូ​វីដ​-១៩ លើកដំបូង​
06, Oct 2020 , 11:19 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី Manasseh Sogavare ប្រាប់ពលរដ្ឋថា កោះសូឡូម៉ុងលែងមាន​សុវត្ថិភាពពី COVID19 ទៀតហើយ។ រូបថត RNZI
លោកនាយករដ្ឋមន្ត្រី Manasseh Sogavare ប្រាប់ពលរដ្ឋថា កោះសូឡូម៉ុងលែងមាន​សុវត្ថិភាពពី COVID19 ទៀតហើយ។ រូបថត RNZI
ទីបំផុត​ប្រជុំ​កោះ​សូ​ឡូ​ម៉ុ​ន បាន​ចូល​ក្នុងចំណោម​ប្រទេស​/​ដែនដី ដែលមាន​ករណី COVID-19 ក្រោយ​រដ្ឋ​ប៉ាស៊ីហ្វិក​ខាងត្បូង​មួយ​នេះ រកឃើញ​វិជ្ជមាន​លើ​និស្សិត​បុរស​ម្នាក់​ដែល​ទើប​វិលត្រឡប់​ពី​ហ្វីលីពីន​។​

 
​យោងតាម​ស៊ីន​ហួរ និស្សិត​ដែលមាន​វិជ្ជមាន​នោះ បាន​ទៅដល់​អាកាសយានដ្ឋាន Honiara កាលពី​ថ្ងៃទី​៣ ខែតុលា ជាមួយ​អ្នកដំណើរ​ប្រមាណ​៤០០​នាក់​ទៀត​។ លោកនាយក​រដ្ឋមន្ត្រី Manasseh Sogavare បាន​ថ្លែង​ទៅកាន់​ប្រជាជាតិ​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា ប្រទេស​មិនមាន​សុវត្ថិភាព​ពី​កូ​វីដ​-១៩ ទៀតឡើយ​។ 
 
​កោះ​សូ​ឡូ​ម៉ុ​ន ដែលជា​សមាជិក​រដ្ឋ  Commonwealth ក្រោម​ចក្រភព​អង់គ្លេស ក្លាយជា​ប្រទេស​/​តំបន់ ទី​២១៤ ដែលមាន​ករណី​ឆ្លង COVID-19​។ នេះ​បើតាម​ទិន្នន័យ​របស់ worldometers​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​ឆ្លង COVID-19 លើ​ពិភពលោក មាន​ជិត ៣៥.៧​លាន​ករណី ក្នុងនោះ​ស្លាប់​ជាង​១​លាន​នាក់ និង​សះស្បើយ​ជិត​២៧​លាន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com