អត្ថបទពាណិជ្ជកម្ម
វិទ្យាល័យ AUPP High School-Foxcroft Academy បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​ខែវិច្ឆិកា​
06, Oct 2020 , 3:02 pm        
រូបភាព
(​ភ្នំពេញ​)៖ វិទ្យាល័យ AUPP High School ចាប់ផ្តើម​ទទួល​សិស្សានុសិស្ស​ឱ្យ​ចុះឈ្មោះ​ចូលរៀន​សម្រាប់​កម្រិត​វិទ្យាល័យ​ពី​ថ្នាក់​ទី ៩ ដល់ទី ១២ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ខណៈ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ចាប់ផ្តើម​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ខាងមុខនេះ​។​
 
​វិទ្យាល័យ AUPP High School ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​គ្នា​រវាង សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង វិទ្យាល័យ Foxcroft Academy នៃ​សហរដ្ឋអាមេរិក ដោយ​ប្រើប្រាស់​នូវ​កម្មវិធី សិក្សា​អន្តរជាតិ​កម្រិត​វិទ្យាល័យ ដើម្បី​ផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស ដែលមាន​ការប្រកួតប្រជែង​លក្ខណៈ​អន្តរជាតិ ពោលគឺ​បង្កលក្ខណៈ​អោយ​សិស្សានុសិស្ស​ស្វែងយល់​ពី​ប្រព័ន្ធ​អប់រំ​ចម្រុះ​។​


 
​កម្មវិធីសិក្សា​នៅ​វិទ្យាល័យ AUPP High School ត្រូវបាន​រៀបចំ និង​ចងក្រង​ឡើង​ដោយ​វិទ្យាល័យ​ដៃគូ​នៅ​សហរដ្ឋអាមេរិក ក្នុងនោះ​មានមុខ​វិជ្ជា​ស្នូល​ធំៗ​ដូចជា ភាសា​អង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ និង​បច្ចេកវិទ្យា សិក្សា​សង្គម ស្របតាម​កម្មវិធីសិក្សា​អន្តរជាតិ STEAM (Science, Technology, Engineering, the Arts and Mathematics) ។  
 
​វិទ្យាល័យ Foxcroft Academy មាន​ប្រវត្តិ​ជោគជ័យ​ដ៏​យូរអង្វែង  ដោយ​សាលា​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​រូប​ភាពជា​សាលា​ឯកជន នៅ​ថ្ងៃទី​៣០  ខែមករា ឆ្នាំ​១៨២៣ ហើយក៏​ជា​សាលាដំបូង​ដែល​បង្កើតឡើង​នៅពេល​រដ្ឋ Maine ក្លាយជា​រដ្ឋ​មួយ​ពេញ​សិទ្ធ​នៅ​សហរដ្ឋអាមេរិក​។ ទន្ទឹមនឹងនេះ វិទ្យាល័យ Foxcroft Academy  ជា​សាលា​មួយ​ក្នុងចំណោម  សាលា​ចំនួន ៩  នៅក្នុង​រដ្ឋ Maine នៃ​សហរដ្ឋអាមេរិក ដែល​អាចឈរជើង​បាន​ជាង ១៩០ ឆ្នាំ​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម  សូម​ទាក់ទង​មកកាន់​ទូរ​សព្ទ​៖ ០១៧ ៨៨០ ៩២៥ ឬ ០១៧ ៩៩៩ ៥២៨
​ទីតាំង​អគារ​លេខ  ២៧៨H ផ្លូវ​លេខ ២០១R ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com