ជាតិ
រថយន្ត
អាជ្ញាធរ កំណត់ការបើកបរលើផ្លូវ៦០ម៉ែត្រ មិនឲ្យលើស៤០គីឡូម៉ែត្រ ក្នុង១ម៉ោង
× ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានកំណត់ឲ្យយានយន្តបើកបរនៅលើមហាវិថី សម្ដេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ មិនឲ្យលើសពី ៤០គីឡូម៉ែត្រក្នុង១ម៉ោងនោះឡើយ។ ការកំណត់នេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតញឹកញាប់លើផ្លូវនេះ ដោយសារការបើកបរលឿន។ នេះបើតាទំព័រហ្វេសប៊ុកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៦ តុលា។
ការកំណត់ល្បឿននេះ ធ្វើឡើងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតជាញឹកញាប់ នៅលើផ្លូវ៦០ម៉ែត្រ ហើយមូលហេតុដោយសារតែការបើកបរលឿន។ មន្ទីរសាធារណការរាជធានីភ្នំពេញបានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់ខ្លួនដូច្នេះ៖«ដោយប្រឈមបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កើតមានជាញឹកញាប់ដោយការបើកបរលឿន លើដងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ចាប់ពីពេលនេះតទៅ មហាវិថីនេះ ត្រូវបានកំណត់ល្បឿនយានយន្តបើកបរមិនអោយលើស ៤០គ.មក្នុង១ម៉ោង»៕
© រក្សាសិទ្ធិដោយ thmeythmey.com