អត្ថបទពាណិជ្ជកម្ម
«អានិសង្ឃកឋិនទាន» បកស្រាយរួមគ្នាដោយតារាជើងចាស់ និងថ្មី ពិតជាពីរោះប្លែកអារម្មណ៍មែន!
07, Oct 2020 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
«អានិសង្សកឋិនទាន» គឺជាបទចម្រៀងថ្មីរបស់ផលិតកម្ម រស្មីហង្សមាស ដែលបកស្រាយរួមគ្នាដោយកំពូលតារាចម្រៀង ចាស់ ថ្មី ដ៏ល្បី ក្នុងប្រទេសកម្ពុជា គឺលោក ណូយ វ៉ាន់ណេត, អ្នកនាងខាត់ សុឃីម, លោក ណុប បាយ៉ារិទ្ធិ,  លោក ឆន សុវណ្ណរាជ, អ្នកនាង សុគន្ធ និសា, កញ្ញា ផន ស្រីខួច។ បទចម្រៀងថ្មីនារដូវកាលបុណ្យកឋិននេះ ទើបតែបញ្ចេញនាពេលថ្មីៗនេះប៉ុណ្ណោះ។ «អានិសង្សកឋិនទាន» ជាបទចម្រៀងបែបប្រពៃណីខ្មែរ ដែលច្រៀងរៀបរាប់ពីអត្ថន័យ និង ដើម្បីរំលឹកឲ្យបងប្អូនយល់ដឹងកាន់តែច្បាស់ អំពីការធ្វើ បុណ្យកឋិនទាន ដែលជាបុណ្យព្រះពុទ្ធសាសនាធំមួយ ក្នុងចំណោមបុណ្យផ្សេងទៀត។
 
សូមបញ្ជាក់ដែរថា «អានិសង្សកឋិនទាន» ជាបទចម្រៀង រៀបរៀងទំនុកច្រៀងដោយ អ្នកនិពន្ធចម្រៀងជើងចាស់ដ៏មានទេពកោសល្យ គឺលោក ហ៊ុន ហេង។ ជាបទចម្រៀងមួយ ដែលពោរពេញដោយអត្ថន័យ អមជាមួយនឹងសំឡេងយ៉ាងពីរោះ របស់តារាចម្រៀងចាស់ថ្មី ដ៏ល្បីរួមគ្នាធ្វើឲ្យទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជនក្នុងរយៈពេលដ៏ខ្លី។ ផលិតកម្ម ហង្សមាស តែងតែចេញបទចម្រៀងថ្មីៗ និងត្រូវកាលៈទេសៈ សម្រាប់បម្រើអារម្មណ៍ របស់បងប្អូនប្រជាជនកម្ពុជាជានិច្ច។
 
ចង់ដឹងថា ចម្រៀងបែបប្រពៃណី ដែលច្រៀងបង្កប់ដោយអត្ថន័យ និងការបកស្រាយរួមគ្នាដោយតារាចម្រៀង ចាស់ ថ្មី ពីរោះប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តស្តាប់កម្សាន្តទាំងអស់គ្នា៕
 

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com