ពីនេះ ពីនោះ
សុខភាព
អាហារ​២​ប្រភេទ​នេះ អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ខ្លាំងណាស់​
07, Oct 2020 , 6:59 pm        
រូបភាព
​មាន​អាហារ​មួយចំនួន អ្នក​ម្តាយ​មិនគួរ​ឲ្យ​កូន​បរិភោគ​ទេ ព្រោះ​អាចធ្វើ​ឲ្យ​កូន​លូតលាស់​មិនបាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
  1. ​មុន​កូន​បាន​៣​ខែ អ្នក​ម្តាយ​មិនគួរ​ឲ្យ​កូន​ញ៉ាំ​អំបិល​នោះទេ ព្រោះ​ក្រោយ​ពេលដែល​កូន​ញ៉ាំ​រួច អាចធ្វើ​ឲ្យ​ក្រលៀន​កូនរង​សម្ពាធ​ជាខ្លាំង​។ ជាពិសេស ក៏​ងាយ​ធ្វើ​ឲ្យ​កូន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម​ផងដែរ​។​
  2. ​មុនពេល​ដែល​កូន​មិនទាន់​គ្រប់​១​ឆ្នាំ អ្នក​ម្តាយ​មិនគួរ​ឲ្យ​កូន​ញ៉ាំ​ទឹកឃ្មុំ​នោះទេ ព្រោះ​រាងកាយ​កូន​មិនទាន់​លូតលាស់​គ្រប់​ជ្រុងជ្រោយ ដោយពេល​ដែល​ញ៉ាំ​ទឹកឃ្មុំ​រួច អាចធ្វើ​កូន​ក្អួត ឬ​រាក​ជាដើម​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​ពីអ្វី​ដែល​ឲ្យ​កូន​ញ៉ាំ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​យ៉ាង​ងាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com