អត្ថបទពាណិជ្ជកម្ម
មីគោក​សាច់ជ្រូក​បែប​ហុងកុង រសជាតិ​ថ្មី ធានាថា​ឆ្ងាញ់​ប្លែក​មាត់​ទៀត​ហើយពី ផាក​កាហ្វេ​
07, Oct 2020 , 2:59 pm        
រូបភាព
​អាហារ គឺជា​រឿង​សំខាន់​មួយ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​ការ​ពិសា​អាហារ​ដែល​ឆ្ងាញ់​និង​ល្អ​ចំពោះ​សុខភាព គឺជា​រឿង​ដែល​រឹតតែ​សំខាន់ ហើយ​លោកអ្នក​ពិតជា​នឹកឃើញ​មុនគេ​ដល់ ផាក​កាហ្វេ (Park Café) តែម្តង​ដែលជា​ភោជនីយដ្ឋាន​គំរូ និង ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា ជា​ភោជនីយដ្ឋាន​បំរើ​ជូន​អាហារ កាហ្វេ ភេសជ្ជៈ សុខភាព​។ 
 
​ដើម្បី​បំពេញ​តំរូវការ​អតិថិជន​ដែល​បាន​គាំទ្រ ផាក​កាហ្វេ (Park Café) ជា​ហូរហែរ​មកនេះ ផាក​កាហ្វេ តែងតែ​ចេញ​នូវមុខ​អាហារ​ថ្មី​ជាប្រចាំ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ប្លែក​មាត់ ពីមួយ​មុខ​ទៅមួយ​មុខ​។ ហើយ​ដោយឡែក​សម្រាប់​ខែ​ថ្មី​នេះ ពី ផាក​កាហ្វេ (Park Café) សូម​ណែនាំ​នូវមុខ​អាហារ​ថ្មី រសជាតិ​ថ្មី ឆ្ងាញ់​ប្លែក​មាត់  ១​មុខ​ទៀត​នោះ​គឺ មីគោក​សាច់ជ្រូក​បែប​ហុងកុង ដែល​ធានាថា​អិត​ថិ​ជន ចូលចិត្ត​រសជាតិ​អាហារ​មួយ​នេះ ដោយ​អតិថិជន​អាច​ជ្រើសរើស​នូវ​ប្រភេទ​សរសៃ​មី ឬ​គុយទាវ​មាន​ចំណូលចិត្ត​ផងដែរ​។​




 
​មីគោក​សាច់ជ្រូក​បែប​ហុងកុង ត្រូវបាន​ដាក់លក់​នៅ​គ្រប់​សាខា ផាក​កាហ្វេ (Park Café)  លើកលែង​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ផ្តល់ជូន​ស៊ុប​គាវ​ក្តៅៗ​ដោយ​ឥតគិតថ្លៃ​ក្នុងតម្លៃ​ត្រឹមតែ ៣.៩៩ ដុល្លារ (​តម្លៃ​មិន​រួមបញ្ចូល​ពន្ធអាករ ១០%)​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត​អតិថិជន​នឹង​កាន់តែ​ចំណេញ​ថែមទៀត​ដោយ​គ្រាន់តែ​បន្ថែម​ត្រឹមតែ ២.៧៥ ដុល្លារ ទៀត​អតិថិជន​និង​ទទួលបាន​នូវ​កាហ្វេ​ភ្នំពេញ​កែវ​តូច​១​កែរ រួមទាំង ស្លាបមាន់​បំពង​ក្តៅ​ស្រួយ ១​ចាន មាន​៣​ដុំ ដ៏​ឈ្ងុយឆ្ងាញ់​ពិសា​។​
 
​ដោយ​អតិថិជន​អាច​ជ្រើសរើស​បាន​មានដូចជា​៖ ស្លាបមាន់់​បំពង​រសជាតិ​ដើម ឬ ហឹរ ឬ តឺ​រី​យ៉ា​គី​បែប​ជប៉ុន​។ 
 
​អតិថិជន​អាច​ស្វែងរក​នូវ​អាហារ​ថ្មី មីគោក​សាច់ជ្រូក​បែប​ហុងកុង  នៅ ផាក​កាហ្វេ (Park Café)   គ្រប់​សាខា​ទាំងអស់ លើកលែងតែ​ផាក​កាហ្វេ​ក្នុង​ព្រលានយន្តហោះ​ភ្នំពេញ​។ 
 

 
​សម្រាប់​ទីតាំង​គ្រប់​សាខា សូម​ចុច​តំណ​ភ្ជាប់​នេះ​៖ bit.ly/ParkCafeStores 
​សម្រាប់​សេវា​ដឹក​ជូន​ដល់ទី​កន្លែង​របស់​ផាក​កាហ្វេ សូម​ខ​ល​មក​លេខ ០២៣ ៩៩០ ៩៩០ 
​ហើយ​អតិថិជន​ក៏​អាច​កុម្ម៉ង់​តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដូចជា​៖ Foodpanda, E-gets, Muuve, និង Nham24<
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com