អត្ថបទពាណិជ្ជកម្ម
ខែ​ថ្មី បទ​ចម្រៀង​ថ្មី ជាមួយ MYTV Play
07, Oct 2020 , 5:08 pm        
រូបភាព
MYTV Play នឹងមិន​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​ថា នឿយហត់​នឿយណាយ​នោះឡើយ បើទោះបី​នៅពេល​កំពុង​បំពេញការងារ​រឺក៏​សម្រាក​ជួបជុំ​បងប្អូន​នាឱកាស​ដ៏​វិសេសវិសាល​របស់លោក​អ្នក សូម​ទទួលយក​នៅ​ទស្សនីយភាព​ថ្មី​បន្តទៀត​ជាមួយ MYTV Play​។​
 
​នាឱកាស​ដើមខែ​ថ្មី​នេះ យើង​បាន​លើកយក​បទ​ចម្រៀង​បរទេសមួយ​បទ​គឺ​បទ Wonderful Tonight ដែល​អាយុកាល​មកដល់ពេលនេះ ៤៣​ឆ្នាំ ត្រូវ​បកស្រាយ​ឡើង​ដោយ​លោក ជួន ចាន់​ទិ​ត្យា នៅក្នុង​ស្បៃ​រាត្រី​ដ៏​ស្រស់ត្រកាល ដោយ​ការ​បំពក់​ភ្នក់ភ្លើង លាយឡំ​នឹង​សំឡេង​រ៉ៃ រួមជាមួយ​ហ្គី​តា Acoustic ដ៏​ផ្អែម​របស់​តន្ដ្រីករ MYTV Play​។ ចម្រៀង​មនោសញ្ចេតនា​បែបនេះ​ជឿជាក់ថា​នឹង​ធ្វើឱ្យ​ទស្សនិកជន​ចងចាំ​នៅ​សេចក្ដីស្រលាញ់​ជាមួយ​គូរ​ស្នេហ៍ បងប្អូន គ្រួសារ នាពេល​រាត្រី​ដ៏​អស្ចារ្យ សូម​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រិយមិត្ត​។ 


 
​កម្មវិធី​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​នេះ ធ្វើការ​ចាក់ផ្សាយ​ជា​រៀងរាល់ថ្ងៃ​នៅលើ​កញ្ចក់​ទូរទស្សន៍ MYTV ហើយ​ដើម្បីឱ្យ​កាន់តែ​ងាយស្រួល​ជាងនេះទៀត គឺ​បងប្អូន​ទស្សនិកជន​អាច​ចូល​ទស្សនា​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក “MYTV Play” និង Chanel Youtube “MYTV Play” លោក​អ្នកនឹង​ទទួលបាន​នៅ​បទ​ចម្រៀង​ថ្មីៗ​បន្តទៀត ជាមួយ Idol ក្នុង​ដួងចិត្ត​៕
 



​សូម​ចុច​Link ខាងក្រោម​៖
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Mytv
© រក្សាសិទ្ធិដោយ thmeythmey.com