អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ ចុះMoUជាមួយមិត្ដហ្វូន និង អុី-ម៉ាន់នី ផ្តល់សេវាកាន់តែប្រសើរដល់អតិថិជន ដោយប្រើប្រព័ន្ធឌីជីថល
× រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (ខេមបូឌា) ម.ក បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពី “បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល លើវិស័យធានារ៉ាប់រងអាយុជីវិត” ជាមួយក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ី អិលធីឌី (មិត្ដហ្វូន) និងក្រុមហ៊ុន អុី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក (អុី-ម៉ាន់នី)។
ពិធីចុះហត្ថលេខានេះ មានការចូលរួមពី លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក លោក ហ្វុង វ៉ានគឿង អគ្គនាយក នៃក្រុមហ៊ុន មិត្តហ្វូន និងលោក ផាម ស៊ុងគឿង អគ្គនាយក នៃក្រុមហ៊ុន អុី-ម៉ាន់នី។ តាមរយៈអនុស្សរណៈយោគយល់នេះ នឹងជួយឱ្យក្រុមហ៊ុនទាំងបី សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់អត្ថប្រយោជន៍ជាវិជ្ជមាន ដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល។
មិត្ដហ្វូន និងអុី-ម៉ាន់នី នឹងសហការគាំទ្រដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា (អាយស៊ីធី) និងបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និងផលិតផលធានារ៉ាប់រងដល់ប្រជាជនកម្ពុជា និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា។
លោក ហ្វុង វ៉ាន់ខុង អគ្គនាយក នៃក្រុមហ៊ុន វៀតធេល (ខេមបូឌា) ភីធីអ៊ិ អិលធីឌី មានប្រសាសន៍ថា៖« ក្រុមហ៊ុន មិត្តហ្វូន និង អុី-ម៉ាន់នី នឹងផ្គត់ផ្គង់សេវាកម្មប្រមូលថ្លៃ សេវាធានារ៉ាប់រងដែលអតិថិជនបង់ជូនដល់ ដាយ អុិឈិ ឡាយហ្វ៍ តាមរយៈប្រព័ន្ធទូទាត់ឆាប់រហ័សតាមរយៈ អុី-ម៉ាន់នី ឬ គណនីទូរស័ព្ទចល័ត។ អុី-ម៉ាន់នី អាចផ្តល់នូវសេវាកម្មបង់ប្រាក់របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីឱ្យ ដាយ អុិឈិ ឡាយហ្វ៍ អាចផ្តល់ប្រាក់ដល់អតិថិជនរបស់ខ្លួន។ លើសពីនេះ ទៀតការផ្សាយពាណិជ្ជកម្ម នូវសេវាកម្មធានារ៉ាប់រងនៅលើកម្មវិធី អុី-ម៉ាន់នី និងកម្មវិធី ម៉ាយមិត្តហ្វូន (My MetFone)»។
លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរុិស៍ (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖«នេះគឺជាកិច្ចសហប្រតិបត្តិការជាដៃគូតែមួយគត់ ដែលអាចឱ្យ ដាយ អុិឈិ ឡាយហ្វ៍ នាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងការទូទាត់ប្រាក់សមរម្យ សម្រាប់ប្រជាជនកម្ពុជាយ៉ាងឆាប់រហ័ស ងាយស្រួល និងសាមញ្ញ ដែលប្រើប្រាស់បណ្តាញយ៉ាងទូលំទូលាយ របស់ក្រុមហ៊ុន មិត្តហ្វូន និងបច្ចេកវិទ្យាទូទាត់តាមរយៈអេឡិចត្រូនិក។
សេវាកម្មធានារ៉ាប់រងអាយុជីវិតសព្វថ្ងៃ កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ហើយអតិថិជនកំពុងយល់ដឹងកាន់តែច្បាស់ អំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា។ ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុន អុី-ម៉ាន់នី និង ដាយ អុិឈិ ឡាយហ្វ៍ ជឿជាក់ថា ភាពជាដៃគូថ្មីនេះ នឹងក្លាយជាចំណុចស្នូលមួយ ក្នុងការលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការច្នៃប្រឌិតលើបច្ចេកវិទ្យាឌីជីថល និងសេវាកម្មដែលមានគុណភាព៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com