ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
ស្ថានីយ​ប្រេង សូគីម៉ិច នៅ​ម្តុំ​ក្បាលថ្នល់​ត្រូវបាន​ដកចេញ​ដើម្បី​សម្រួល​ចរាចរណ៍​
08, Oct 2020 , 10:15 am        
រូបភាព
​ភ្នំពេញ​៖ ចរាចរណ៍​នៅ​ម្តុំ​ក្បាលថ្នល់ ជាពិសេស នៅ​ផ្លូវ​ច្រមុះជ្រូក ដែល​បំបែក​ទៅ​មហាវិថី​
​សម្តេច ហ៊ុន សែន​(​ផ្លូវ​៦០), ទៅកាន់​មហាវិថី​ព្រះមុនីវង្ស​, ទៅ​ផ្លូវ​២៧១, ទៅកាន់​តំបន់​ច្បារអំពៅ​, ទៅកាន់​តំបន់​ចាក់អង្រែលើ​, ទៅកាន់​មហាវិថី​នរោត្តម តែងតែ​កកស្ទះ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ បើទោះបីជា​ស្ពាន​អាកាស​ត្រូវបាន​សាងសង់​រួច និង​បាន​បន្ត​កែសម្រួល​ជា​បន្តបន្ទាប់​ក៏ដោយ​ក្តី​។ ក្នុងន័យ​កាត់បន្ថយ​ការកកស្ទះ​មួយកម្រិត​បន្ថែមទៀត ស្ថានីយ​ប្រេង សូគីម៉ិច នៅ​ម្តុំ​ក្បាលថ្នល់​ត្រូវបាន​គេ​ដកចេញ កាលពី​សប្តាហ៍​កន្លងទៅ​។ មន្ត្រីនគរបាល​ប្រចាំការ​នៅ​តំបន់​ក្បាលថ្នល់ បានបញ្ជាក់​ប្រាប់ថា ការដក​ស្ថានីយប្រេងឥន្ធនៈ​នេះ​ចេញ នឹង​អាច​រំដោះ​ការកកស្ទះ​មួយចំណែក​ទៀត​។ សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចតទៅ​៖







 
 

© រក្សាសិទ្ធិដោយ thmeythmey.com