ពាន​សម្តេច ហ៊ុន សែន ៖ វិសាខា បឹងកេត ត្រូវ​ប្រជែង​គ្នា​យកឈ្នះ រីឯ​ទ័ព ត្រូវការ​ត្រឹម​ស្មើ​ព្រៃវែង​
កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន ៖ វិសាខា បឹងកេត ត្រូវ​ប្រជែង​គ្នា​យកឈ្នះ រីឯ​ទ័ព ត្រូវការ​ត្រឹម​ស្មើ​ព្រៃវែង​
08, Oct 2020 , 2:06 pm        
រូបភាព
កីឡាករ ម៉ាត់ នូរុណ (អាវស)រកគ្រាប់បាល់តាមស្មើឲ្យបឹងកេត ចំណែកកីឡាករ កែវ សុខផេង រកគ្រាប់បាល់នាំមុខឲ្យវិសាខា, រូបភាពពី CNCC
កីឡាករ ម៉ាត់ នូរុណ (អាវស)រកគ្រាប់បាល់តាមស្មើឲ្យបឹងកេត ចំណែកកីឡាករ កែវ សុខផេង រកគ្រាប់បាល់នាំមុខឲ្យវិសាខា, រូបភាពពី CNCC
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ នេះ​មានការ​ប្រកួត​ចំនួន​ពីរ​គូ ក្នុងនោះ​ក្រុម​វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ព្រី​នស៍​ទទួលភ្ញៀវ​បឹងកេត ក្រោយ​ក្រុម​ព្រៃវែង​ស្វាគមន៍​កងយោធពល​ខេមរភូមិន្ទ​។​

 
 
​គ្មាន​ឡើយ​ពាក្យ​ថា​ស្មើ​ក្នុងជំនួប​រវាង​ក្រុម​វិសាខា​ជាមួយ​បឹងកេត នា​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដែល​ធ្វើឡើង​នៅ​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ព្រី​នស៍​។ ទោះបី​បញ្ចប់​លទ្ធផល​ស្មើ​ក្នុងជំនួប​៩០​នាទី ក៏​តម្រូវ​ឲ្យ​ពួកគេ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​។ 
 
​កាល​ប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ក្រុម​ម្ចាស់ផ្ទះ​បឹងកេត​បាន​វាយបក​តាម​ស្មើ ១-១ ជាមួយ​ក្រុម​វិសាខា​។ ដូច្នេះ​ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នៅ​ល្ងាច​នេះ អាចមាន​ភាព​តានតឹង និង​ទាក់ទាញ​ជាង​ជើង​ទី​១ ដ្បិត​ពួកគេ​សុទ្ធតែ​ត្រូវការ​ជ័យជម្នះ​ជា​ចាំបាច់ ដើម្បី​ធានា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។ វិសាខា ទំនងជា​អាចមាន​ប្រៀប​ជាង​បឹងកេត ដោយសារ​ការប្រកួត​ជើង​ទី​ពីរ​ធ្វើឡើង​នៅលើ​ទឹកដី​វិសាខា​។ 
 
​មុន​ការប្រកួត​ដ៏​ជក់ចិត្ត​ខាងលើ​មកដល់ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះដែរ ក្រុម​ជើងឯក​ថ្នាក់​ខេត្ត ព្រៃវែង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តព្រៃវែង ទទួល​ស្វាគមន៍​ក្រុម​កងយោធពល​ខេរ​ភូមិន្ទ​។ ក្រោយ​បរាជ័យ ១-០ នៅ​ជើង​ទី​១ ទាមទារ​ឲ្យ​ក្រុម ដែលមាន​សមាជិក​ភាគច្រើន​ជា​យុវជន​វិសាខា​មួយ​នេះ ត្រូវយក​ឈ្នះ​ទ័ព ឲ្យ​លើស​ពីមួយ​គ្រាប់ ដើម្បី​បន្ត​ឱកាស​នៅ​វគ្គ​បន្ត​។ រីឯ​ទ័ព ទាមទារ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​។ 
 
​មកទល់ពេលនេះ​មាន​ក្រុម​ចំនួន​ពីរ​ហើយ ដែល​កំពុង​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ទម្លាក់​គីរីវង់​សុខ​សែន​ជ័យ​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៤-២ ខណៈ​ក្រុម​ណាហ្គា​វើ​ល​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា ទម្លាក់​ព្រះខ័ន​រាជ​ស្វាយរៀង​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៤-៣៕ 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com