ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​ខើច​អញ្ចាញ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
08, Oct 2020 , 6:59 pm        
រូបភាព
​ប្រសិនបើ​អញ្ចាញ​អ្នក​កំពុង​ខើច​នោះ​វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​អញ្ចាញធ្មេញ​ហើយ​! បញ្ហា​នេះ​អាច​កើតឡើង​កំឡុង​វ័យ​កុមារ ឬ​ពេល​វ័យ​ជំទង់ ហើយ​ស្ថានភាព​នឹង​ប្រែជា​អាក្រក់​ឡើងៗ​។ ប៉ុន្តែ​ជាធម្មតា​អ្នក​ដែល​ជួបប្រទះ​បញ្ហា​ខើច​អញ្ចាញ​ច្រើន​តែមាន​វ័យ​លើស ៤០ ឆ្នាំ​។ អាកា​រៈ​ខើច​អញ្ចាញ​ក៏​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង​ផ្សេងទៀត​ដូចជា​អតុល្យភាព​នៃ​អ័រម៉ូន តំណពូជ ជំងឺ​អញ្ចាញធ្មេញ ការរក្សា​អនាម័យ​មាត់​ធ្មេញ​មិនបាន​ល្អ និង​ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! បញ្ហា​អញ្ចាញធ្មេញ​ខើច​មិនចាំបាច់​ត្រូវតែ​ឱ្យ​អ្នក​ជួប​ព្យាបាល​ជាមួយ​ពេទ្យធ្មេញ​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ដោះស្រាយ​បញ្ហា​ខើច​អញ្ចាញធ្មេញ ៖

 
១. ប្រេងល្ង​
 
​កម្ដៅ​ប្រេងល្ង ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឱ្យ​ក្ដៅ​ពេក​។ ក្រោយពេល​ដុស​សម្អាត​ធ្មេញ​រួច ចូរ​ប្រើប្រាស់​ប្រេងល្ង​ដែល​បាន​កម្ដៅ​នោះ​ខ្ពុរ​ពេញ​ក្នុង​មាត់​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​។ បង្កើន​រយៈពេល​ខ្ពុរ​ឱ្យបាន ១៥ ទៅ ២០ នាទី​នៅពេល​អនុត្ត​ក្រោយៗ​ទៀត​។​
 
២. តែ​បៃតង​
 
​តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង​បញ្ហា​ខើច​អញ្ចាញ​។ តែ​បៃតង​អាចជួយ​កាត់បន្ថយ​ការ​រលាក​នៃ​អញ្ចាញ ក៏ដូចជា​កម្ចាត់​នូវ​ពពួក​បាក់តេរី​ក្នុង​មាត់​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ​រលាក​អញ្ចាញ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​បៃ​ង​រៀងរាល់​ព្រឹក​ដើម្បី​រក្សា​សុខភាព​ធ្មេញ និង​អញ្ចាញ​។​
 
៣. ទឹកអំបិល​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ៣០ វិនាទី​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ដុស​សម្អាត​ធ្មេញ​ដូច​ពេល​ធម្មតា​ជាមុនសិន សឹម​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​សុទ្ធ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ជ្រើសរើស​ប្រើប្រាស់​នូវ​ថ្នាំដុសធ្មេញ ឬ​ទឹក​ខ្ពុរមាត់​ណា​ដែលមាន​ផ្ទុក ឬ​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយក្រពើ​។​
 
៦. ក្រូចឆ្មារ​
 
​ក្នុង​ក្រឡ​មួយ​ចូរ​ច្របាច់​ក្រូចឆ្មារ​ស្រស់ ១ ផ្លែ​ចូល​រួច​បន្ថែម​ប្រេង​អូ​លីវ​កន្លះ​ពែង កុំ​ភ្លេច​ក្រឡុង​ឱ្យ​សព្វ ហើយ​រក្សាទុក​មិនឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​។ ក្រឡុក​វា​រាល់ថ្ងៃ​សម្រាប់​រយៈពេល​ពី ៣ ទៅ ៤ សប្តាហ៍​មុនពេល​ប្រើប្រាស់​។ ម្ដង​ក្នុង​មួយ​សប្តាហ៍ ចូរ​ប្រើប្រាស់​ច្រាស់​ដុសធ្មេញ ឬ​ម្រាម​ថ្ងៃ​ជ្រលក់​ចូល​ល្បាយ​រួច​លាប​ម៉ាស្សា​ថ្នមៗ​ពេញ​លើ​អញ្ចាញ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។​
 
​សម្គាល់​៖ កត្តា​មួយចំនួន​ដូចជា​តំណពូជ គឺ​មិនអាច​ទប់ស្កាត់ ឬ​គ្រប់គ្រង​បានទេ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​មិនអាច​ទប់ស្កាត់​ពី​កត្តា​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ខើច​អញ្ចាញ​បានដែរ​! ការពារ គឺ​តែង​ប្រសើរ​ជាង​ព្យាបាល​។ កុំ​ដុសធ្មេញ​ខ្លាំងៗ​ពេក ត្រូវ​ដុស​ឱ្យស្រប​នឹង​ខ្សែ​អញ្ចាញ ហើយ​ជ្រើសរើស​ច្រាស​ដុសធ្មេញ​ប្រភេទ​ណា​ដែល​សមស្រប​មិនធំ ឬ​តូច​ពេក និង​គួរប្រើ​ខ្សែ​រ៉ូ​ត​សម្អាត​ចន្លោះ​ធ្មេញ​ជាប្រចាំ​ទើប​អាច​រក្សាបាន​នូវ​សុខភាព​មាត់​ធ្មេញ រួមទាំង​អញ្ចាញ​ល្អប្រសើរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com