ជាតិ
ពីនេះ ពីនោះ
ប៉ុនប៉ង៖ ប៉ុនចិត្តគំនិតទុកជាម៉ង ប៉ងចិត្តគំនិតទុកជាមុន
× តាមវចនានុក្រម «ប៉ង» មានន័យថា មានបំណង, គឺផ្គងបំណងទុក។ ឧទាហរណ៍៖ ជននេះ មានគំនិតប៉ុនប៉ង ប្រព្រឹត្តអំពើអ្វីមួយ។
បរិវារស័ព្ទ «ប៉ុន» អាចគន្លាស់បានជាពាក្យ «ប៉ុនចិត្តគំនិតទុកជាម៉ង ប៉ងចិត្តគំនិតទុកជាមុន» ពោល គឺផ្គងបំណងទុកមុនឲ្យស្រេច។
ដកស្រង់ចេញពី «បរិវារស័ព្ទក្នុងភាសាខ្មែរ» និពន្ធដោយ លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី និងផ្សាយចេញពីសមាគមសម្តេច ជួន ណាត ឆ្នាំ១៩៧២
© រក្សាសិទ្ធិដោយ thmeythmey.com