ជាតិ
ពីនេះ ពីនោះ
បះ​បើក​៖ បើក​នាំ​ក​ម្រះ បះ​នាំ​ឲ្យ​កម្រើក​
11, Oct 2020 , 7:29 am        
រូបភាព
​តាម​វចនានុក្រម កិរិយាសព្ទ «​បះ​» មានន័យថា ហើប​ខ្ពស់​ម្ខាង​ជាង​ម្ខាង​ឬ​ងើប​ហើប​ឡើង​, កម្រើក​ងើបឡើង ក្ដារ​បះ​ចុង​ម្ខាង​, ជាន់​ខាង​គល់​បះ​ខាងចុង​; ជាន់​ទប់​សង្កត់​ទាំងពីរ​ខាង​ទៅ កុំ​ឲ្យ​វា​បះ ។​

 
«​បះ​បើក​» ចេញ​មកពី​ពាក្យ «​បើក​ដោយ​ទម្ងន់​មិន​ស្មើគ្នា​នាំ​ឲ្យ​ក​ម្រះ គឺ​បះ ដោយ​ទម្ងន់​មិន​ស្មើគ្នា នាំ​ឲ្យ​កម្រើក​»​។ ពាក្យ​នេះ ក៏​មានន័យ​ស្រដៀង «​របះរបើង​» ផងដែរ​។​
 
​ដកស្រង់​ចេញពី «​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ​» និពន្ធ​ដោយ លោក ស៊ីសុវត្ថិ ប៉ូរ​ក្ខ​ស៊ី និង​ផ្សាយ​ចេញពី​សមាគម​សម្តេច ជួន ណាត ឆ្នាំ​១៩៧២
 
 
 
 

Tag:
 បរិវារស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com