COVID-19
ជាតិ
COVID-19៖ កម្ពុជា​រកឃើញ១ករណីបន្ថែមទៀត ខណៈស្ត្រីនៅបាត់ដំបងជាសះស្បើយ
09, Oct 2020 , 7:34 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​សុខាភិបាល​នៅព្រឹក​ថ្ងៃសុក្រ នេះ បាន​ប្រកាសពីការរកឃើញ​ករណីទី២៨២ នៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា។ អ្នកជំងឺជាបុរស​ខ្មែរអាយុ២៩​ឆ្នាំ ដែល​ទើបមកពីកូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែតុលា ក្នុងចំណោមអ្នក​ដំណើរសរុប​១២៨នាក់។ គាត់ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត រីឯអ្នកផ្សេងទៀត ស្ថិតក្នុង​ចត្តាឡីស័កនៅកន្លែងផ្សេងៗគ្នា។



ស្របពេលជាមួយគ្នា ក្រសួង​បាន​បញ្ជាក់ពីករណីសះស្បើយរបស់ស្ត្រីខ្មែរដែលមកពីអាមេរិក។ គាត់ត្រូវបានអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យបង្អែកខេត្ត​បាត់ដំបង ក្រោយលទ្ធផលអវិជ្ជមាន​២ដង។

បច្ចុប្បន្ន កម្ពុជាមាន​ករណីកើត COVID-19 សរុប២៨២ករណី ក្នុងនោះ ២៧៧នាក់ បានជាសះស្បើយ។ អ្នកជំងឺដែលកំពុង​សម្រាកព្យាបាលនៅឡើយនោះមាន បុរសហុងគ្រី និងបុរស​បារាំងនៅសៀមរាប រីឯពេទ្យមិត្តភាពខ្មែរសូវៀត មាន​ស្ត្រីឥណ្ឌា១រូប បុរសឥណ្ឌូណេស៊ី១រូប និង​ចុងក្រោយ​បុរសខ្មែរអាយុ​២៩​ឆ្នាំ៕

© រក្សាសិទ្ធិដោយ thmeythmey.com