អត្ថបទពាណិជ្ជកម្ម
ចង់បានផ្ទះផ្ទាល់ខ្លួន? បុរី ប៉េង ហួត ប្រកាសគម្រោងវីឡាកូនកាត់ម៉ូដថ្មី តម្លៃសមរម្យសម្រាប់អ្នកដែលមានចំណូលមធ្យម
× បុរី ប៉េង ហួត តែងតែគិតគូរអំពីសុខុមាលភាព បរិស្ថានធម្មជាតិ និងភាពស៊ីវីល័យរបស់អតិថិជនតាមរយៈការបង្កើតគម្រោងលំនៅដ្ឋានសម្បូរបែបរាប់សិបទីតាំងដែលសុទ្ធសឹងតែជាតំបន់មានសក្ដានុពល។ ដើម្បីបន្តបំពេញតម្រូវការរបស់អតិថិជនឱ្យបានកាន់តែច្រើនបន្ថែមទៀត បុរី ប៉េង ហួត បានប្រកាសអំពីកម្មវិធីផ្ដល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលមានចំណូលមធ្យមក៏អាចទិញផ្ទះប្រភេទវីឡាកូនកាត់ម៉ូដថ្មីក្នុងតម្លៃដ៏សមរម្យបំផុត ត្រឹមតែជាង៩ម៉ឺនដុល្លារប៉ុណ្ណោះ។
ក្រៅពីតម្លៃដ៏សមរម្យដែលមិនធ្លាប់មានសម្រាប់ច្រើនឆ្នាំមកនេះ គម្រោងវីឡាកូនកាត់ម៉ូដថ្មីនេះមានទីតាំងស្ថិតនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ "អេកូ ខូឡិកសិន" សាងសង់ក្នុងទំហំដីធំល្វឹងល្វើយលាតសន្ធឹងជាង១៥០ហិកតា អមជាមួយធម្មជាតិចម្រុះស្រស់បំព្រង មានកន្លែងកម្សាន្តសម្បូរបែប មានបឹងធម្មជាតិសម្រាប់ជិះទូកបណ្ដែតអារម្មណ៍ ផ្លូវសម្រាប់អ្នកជិះកង់ ហាត់ប្រាណ ដែលស័ក្ដិសមសម្រាប់អ្នកស្រលាញ់សុខភាព។ នេះជាការវិវត្តឆ្ពោះទៅរស់នៅបែបថ្មី កាន់តែទំនើប និងផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ។
តម្លៃត្រឹមតែជាង៩ម៉ឺនដុល្លារ ស្ថិតក្នុងទីតាំងដ៏មានសក្ដានុពលអមដោយធម្មជាតិល្អបរិសុទ្ធ គម្រោងវីឡាកូនកាត់ម៉ូដថ្មីនេះនឹងផ្ដល់ជូនក្នុងចំនួនមានកំណត់សម្រាប់អតិថិជនដែលទាក់ទងមកបានមុនតែប៉ុណ្ណោះ។ កុំឱ្យឱកាសនេះកន្លងផុត សូមត្រៀមខ្លួនទទួលយកការផ្ដល់ជូនដ៏កម្រមាននេះជាមួយបុរី ប៉េង ហួត ក្នុងពេលឆាប់ៗនេះ។
សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងគម្រោងវីឡាកូនកាត់ប្រភេទថ្មីនេះ សូមរង់ចាំតាមដាននៅលើទំព័រ Facebook ផ្លូវការរបស់បុរី ប៉េង ហួត ឬលោកអ្នកអាចទាក់ទងលេខទូរស័ព្ទ៖ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬក៏អញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ដែលនៅក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com