ជាតិ
​ក្រសួង​បដិសេធ​ការផ្សាយ​ថា ជីរ​ស្លឹក​ត្រចៀកជ្រូក ចេកណាំវ៉ា​ខ្ចី និង​ទឹក​ដូងខ្ចី អាច​ព្យាបាល​គ្រុន​ឈី​ក​
09, Oct 2020 , 11:05 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បដិសេធ​ចំពោះ​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sen Sayana ដែល​បាន​បង្ហោះ​ពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក ដោយ​ប្រើ​ថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀក​ជ្រូក ផ្លែ​ចេកណាំវ៉ា​ខ្ចី និង​ទឹក​ដូងខ្ចី​។



​ទាក់ទង​នឹង​ករណី​ដែល​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Sen Sayana បាន​ផ្សាយ​ពី​ថ្នាំខ្មែរ​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក ក្រសួងសុខាភិបាល បាន​សូមឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sen Sayana  បញ្ឈប់​ការផ្សព្វផ្សាយ ឬ​ចែកចាយ​ព័ត៌មាន​នេះ ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​អាយុជីវិត​។​
 
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុងករណី​ពលរដ្ឋ មាន​រោគសញ្ញា​ក្ដៅខ្លួន​ខ្លាំង​ភ្លាមៗ ដែល​សង្ស័យថា​មាន​ជំងឺ​គ្រុន​ឈី​ក ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ព្យាបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​បំផុត​។​
 
 អ្នកជំងឺ​មិនត្រូវ សាកល្បង​ព្យាបាល​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈី​ក​ទេ​៕ 

Tag:
 គ្រុន​ឈី​ក​
  ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com