COVID-19
អន្តរជាតិ
មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 ថ្មីជាង១ពាន់នាក់, តួលេខសរុបឡើងដល់ជាង២ម៉ឺននាក់ ស្រ្តីមីយ៉ាន់ម៉ាពរកូនរង់ចាំការពិនិត្យសុខភាពនៅទីក្រុងយ៉ាំង្គោន។ រូបភាព Xinhua
× មីយ៉ាន់ម៉ា បន្តរកឃើញករណីឆ្លងប្រចាំថ្ងៃច្រើនដដែល ដោយនៅថ្ងៃទី៨ ខែតុលា មានករណីឆ្លងថ្មីចំនួន១០១២បន្ថែមទៀត។ តួលេខឆ្លងសរុបមាន២២៤៤៥ករណី ហើយស្លាប់មាន៥៣៥នាក់។
ជាមួយតួលេខឆ្លង២២៤៤៥ករណី មីយ៉ាន់ម៉ា កំពុងលេខរៀងទីបីនៃតារាងករណីឆ្លង COVID-19 នៅអាស៊ីអាគ្នេយ៍តាមពីក្រោយហ្វីលីពីន ឥណ្ឌូណេស៊ី និងសិង្ហបុរី គិតត្រឹមថ្ងៃទី៨ ខែតុលា។ ហ្វីលីពីននៅលេខមួយ មានករណីឆ្លងសរុប៣៣១៨៦៩ និងស្លាប់៦០៦៩នាក់ ឯឥណ្ឌូណេស៊ីមាន៣២០៥៦៤ករណី និងស្លាប់១១៥៨០នាក់។
ចំណែកសិង្ហបុរីដែលមួយរយៈមុនមានករណីឆ្លងខ្លាំងនោះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយមានករណីឆ្លងសរុបចំនួន៥៧៨៤៩ និងស្លាប់២៧នាក់។ នៅក្រោមមីយ៉ាន់ម៉ា គឺម៉ាឡេស៊ីមានករណីឆ្លងចំនួន១៤៣៦៨ និងស្លាប់១៤៦នាក់។ ថៃនៅលេខរៀងបន្ទាប់ មាន COVID-19 ចំនួន៣៦២២ករណី និងស្លាប់៥៩នាក់។ ក្រោមថៃមានវៀតណាម ជាមួយករណីឆ្លង១១០០ និងស្លាប់៣៥នាក់។
កម្ពុជាមានករណីឆ្លងចំនួន២៨២ មិនមានអ្នកស្លាប់ឡើយ។ ព្រុយណេមាន១៤៦ករណី និងស្លាប់បីហើយឡាវមាន២៣ករណី គ្មានអ្នកស្លាប់ដូចកម្ពុជា។ ទីម័រខាងកើតវិញមាន២៨ករណី និងគ្មានអ្នកស្លាប់៕
Tag:
មីយ៉ាន់ម៉ា
COVID-1
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com