ពីនេះ ពីនោះ
វល្លិ​ខាន់​ម៉ា អាច​ប្រើប្រាស់​ដើម្បី​ព្យាបាល​គ្រុនចាញ់ ឈឺ​ឆ្អឹងខ្នង រាក និង​ប៉ូវ​កម្លាំង​
10, Oct 2020 , 9:59 am        
រូបភាព
«​ខាន់​ម៉ា​» ជា​ប្រភេទ​វល្លិ​វា​តោង​ឡើង ដុះ​ក្នុងព្រៃ និង​ស្លឹក​អាច​ក្រង​ប្រក់​ជា​ដំបូល​ខ្ទម ព្រោះ​ដុត​មិន​ឆេះ​។

 
​ក្រៅពីនេះ បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​លម្អិត​ថា ផ្នែក​រុក្ខជាតិ​ទាំងមូល​របស់​«​ខាន់​ម៉ា​» ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជាច្រើន​មុន​ដែរ ដូចជា​ជំងឺគ្រុនចាញ់ ឈឺ​ឆ្អឹងខ្នង និង​រាក​ជាដើម​។ 
 
​វល្លិ​ខាន់​ម៉ា ក៏​ជា​ថ្នាំ​ប៉ូវ​កម្លាំង​សម្រាប់​ស្ត្រី​ទើប​សម្រាលកូន​ដែរ​។ វា​ជួយ​ឱ្យ​ស្ត្រី​សម្រាលកូន​ឆាប់​មាន​កម្លាំង​វិញ​៕
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
  

Tag:
 ខាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com