មួកសុវត្ថិភាព មាន​លេស​របស់​វា​…!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
សុវត្តិភាព ចរាចរណ៍
មួកសុវត្ថិភាព មាន​លេស​របស់​វា​…!
10, Oct 2020 , 12:27 pm        
រូបភាព
ភ្នំពេញ​៖ ជាធម្មតា ច្បាប់​មាន​ហើយ​។ ប៉ុន្តែ​នៅឡើយ​ប្រសិទ្ធភាព​នៃ​ការគោរព​ច្បាប់​។ រឿងរ៉ាវ​នៅថ្ងៃនេះ គឺ​ទាក់ទង​ទៅនឹង​មួកសុវត្ថិភាព​ដែល​តែងតែមាន​លេស​របស់​វា និង​រឿងរ៉ាវ​មួយចំនួន​ផ្សេងទៀត​ដែល​ទាក់ទង​ទៅនឹង​រឿង​ខាងលើ​នេះដែរ​។



«​យប់​ហើយ​! មិនបាច់​ពាក់ ឬ​យក​មួកសុវត្ថិភាព​ទៅ​ទេ ព្រោះ មិនមាន​វត្តមាន​នគ​របាល​ទេ​»​។ 
 
«​ភ្លើង​ក្រហម​! មិនបាច់​ឈប់​ទេ ព្រោះ ម៉ោង​៥​ភ្លឺ​ហ្នឹង​!» 
 
«​មិនបាច់​ដាក់​ខ្សែក្រវ៉ាត់​ទេ​! ជឿ​ខ្ញុំ​ទៅ​! ខ្ញុំ​ស្គាល់ផ្លូវ​ហ្នឹង​ច្បាស់​ណាស់​ថា អត់​មាន​នគរបាល​ទេ​!»
 
«​ខ្ញុំ​ឃើញ​ភ្លើង​ក្រហម​មែន​។ ប៉ុន្តែ វា​ជា​ផ្លូវ​អក្ស T ដូច្នេះ ទៅ​ទៅ មិន​អី​ទេ​!»
 
«​អ្នកបើកបរ​ម៉ូតូ​(​តៃកុង​)​មាន​មួកសុវត្ថិភាព​ហើយ ដូច្នេះ អ្នកជិះ​ពីក្រោយ​គ្មាន ក៏​មិន​អី​ដែរ​!» 
 
«​កូន​ខ្ញុំ​នៅ​តូច​ទេ​! ដូច្នេះ បើ​មិន​ពាក់មួក​សុវត្ថិភាព​ក៏​មិន​អី​ដែរ​!» 
 
«​អង្គុយ​ក្នុង​ឡាន​ខាងក្រោយ​? មិនបាច់​ពាក់​ខ្សែក្រវ៉ាត់​ទេ មិន​អី​ទេ​!»
 
«​បាទ​! ខ្ញុំ​ដឹងថា មួកសុវត្ថិភាព​មិនអាច​ការពារ​ក្បាល​ខ្ញុំ​បាន​១០០​ភាគរយ​មែន​។ ប៉ុន្តែ យ៉ាងហោចណាស់ មួក​ក៏​មិន​ថ្លៃ ហើយ​នគរបាល ក៏​មិន​ពិន័យ​ខ្ញុំ បើ​ខ្ញុំ​មាន​មួក​នៅលើ​ក្បាល​ខ្ញុំ​»​។ 
 
«​គេច​ចេញពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ពី​គំនិត​សុវត្ថិភាព​មូលដ្ឋាន មិន​មានន័យថា គេច​ចេញពី​សេចក្តីស្លាប់ និង​គ្រោះថ្នាក់​ទេ​។ តែបើ​គ្រាន់តែ​ពាក់មួក និង​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ខ្លាច​មន្ត្រីនគរបាល ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​ដែរ​»​។ 
 
​សរុបសេចក្តី​មកវិញ «​ចូរ​កុំ​ឲ្យ​ការគិត​ខ្លី​របស់​អ្នក សម្លាប់​អ្នកដទៃ​នៅលើ​ទ្រូងផ្លូវ​! ផ្លូវ គឺជា​របស់​យើងទាំងអស់គ្នា​! មិនមែនជា​របស់​នរ​ណា​ម្នាក់​ឡើយ​។ នៅពេលដែល​ផ្លូវ​ជា​របស់​យើងទាំងអស់គ្នា ដូច្នេះ ច្បាប់​ត្រូវ​បង្ខំ​ឲ្យ​គ្រប់គ្នា​គោរព​!» 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com