ជាតិ
អត្ថបទពាណិជ្ជកម្ម
បុណ្យអុំទូក​លើក​នេះ សាម​សុង ​ប្រូ​ម៉ូ​សិន​សុទ្ធតែ​មហា​ឈុត​ធំ​! ទិញ១ ថែម១! ទិញ១ ថែម​រហូតដល់២០០០ដុល្លារ​ឯណោះ​!
10, Oct 2020 , 2:58 pm        
រូបភាព
ដោយ:
(​ភ្នំពេញ​) ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២០៖ អី​ដល់​ម្ល៉ឹង​ម៉ឹង​ហ្ន៎​! ប្រូ​ម៉ូ​សិន​បុណ្យអុំទូក​ឆ្នាំ២០២០នេះ ​ក្រុមហ៊ុន សាម​សុង ​ផ្តល់ជូន​កំពូល​មហា​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​ទាល់តែសោះ​ចំពោះ​អតិថិជន​ទាំងអស់​ ដោយ​គ្រាន់តែ​ទិញ​ទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹង​ទទួល​បានការ​ថែម​ជូន​ទូរទស្សន៍​បញ្ឈរ​ម៉ូ​ឌែ​ល The Sero ១គ្រឿង​ដែលមាន​តម្លៃ​រហូតដល់២០០០ដុល្លារ ភ្លាមៗ​តែម្តង! រក​ឯណា​បាន​? ទិញ១ 1 បាន​ដល់​ទៅ២។

​ហ្អេ៎​…​ឈប់​សិន​…​នៅមាន​ទៀត​…! ក្រៅពី​ការ​ថែម​ជូន​ទូរទស្សន៍​បញ្ឈរ​ម៉ូ​ឌែ​ល The Sero ១គ្រឿង​ដែលមាន​តម្លៃ​រហូតដល់២០០០ដុល្លារ ខាងលើ សាម​សុង ក៏​នៅមាន​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​បន្ថែមទៀត​ជូន​អតិថិជន​ទាំងអស់​ដូចជា​៖ 
 
* រាល់​ការទិញ​៖ 
- ទិញ​ទូរទស្សន៍ សាម​សុង QLED 8K 65” ឬ QLED 4K 85” + ថែម​ជូន ទូ​ទឹក​ក សាម​សុង ចំណុះ 300L មួយគ្រឿង​ភ្លាម​…!!
- ទិញ​ទូរទស្សន៍ សាម​សុង QLED 4K 75” ឬ Crystal UHD 75” + ថែម​ជូន​ម៉ាស៊ីនបោកខោអាវ សាម​សុង មួយគ្រឿង​ភ្លាម​…!!
- ទិញ​ទូរទស្សន៍ សាម​សុង QLED 4K 65” ឬ Crystal UHD 75” + ថែម​ជូន​ម៉ាស៊ីន​បូម​ធូលី សាម​សុង មួយគ្រឿង​ភ្លាម​…!!
- ទិញ​ទូរទស្សន៍ សាម​សុង Crystal UHD 43”/ 53” / 55” + ថែម​ជូន​កញ្ចប់​កាដូ​ពិសេស ឬ​សាច់ប្រាក់​ត្រឡប់មកវិញ​ភ្លាម​…!!
- ទិញ​ទូរទស្សន៍ សាម​សុង HD 32” + ថែម​ជូន​ជើងចាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​…!!
 
- ចំពោះ​ការ​ជាវ​ទូរ​ទឹកកក និង ម៉ាស៊ីនបោកខោអាវ SAMSUNG នឹង​ទទួល​ទឹកប្រាក់​ត្រឡប់មកវិញ​ភ្លាមៗ ព្រមទាំង​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជាច្រើន​ទៀតផង​ដែរ​!
​រួសរាន់​ឡើង​! កំពូល​ឱកាស​ចំណេញ​ដ៏​អស្ចារ្យ​នេះ​កម្រ​នឹងមាន​ខ្លាំងណាស់​…​យូរៗ​មានតែ​ម្តង​ប៉ុណ្ណោះ​! ដូច្នេះ​សូមកុំ​ភ្លេច និង​កុំឱ្យ​ខកខាន​ការផ្តល់ជូន​ដ៏​ពិសេស​នេះ​! ការ​ថែម​ជូន​រហូតដល់ ២០០០ដុល្លារ​…​មិនមែន​ចំនួន​តិច​ទេ​ណា៎​…! បើ​ទិញ​…​ត្រូវ​ទិញ​ឱ្យ​ហើយ​ទាន់​ក្រុមហ៊ុន​មាន​ប្រូ​ម៉ូ​សិន​ណា៎​! តោះ​…​ទាន់​ឱកាសល្អ​មកដល់​…​ប្រញាប់​ឱ្យ​លឿន​ទៅ​…!!
 
​សូមបញ្ជាក់​ផងដែរ​ថា SAMSUNG QLED 8K គឺជា​ស្តេច​កំពូល​ទូរទស្សន៍​ដ៏​ល្អ​ឯក​ដែលមាន​តែមួយ​គ្មាន​ពីរ​ក្នុង​លោក​ដ៏​វៃឆ្លាត​ទាន់សម័យ​បំផុត​ដែលមាន​កំពូល​សមត្ថភាព​ក្នុងការ​ផ្តល់ជូន​ស្តេច​កំពូល​រូបភាព​ច្បាស់​ម៉ដ្ឋ​ ពន្លឺ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ ​ពណ៌​ដិត​ជ្រៅ​ដូច​ធម្មជាតិ​ពិតៗ​ សំឡេង​ច្បាស់​ និង​មាន​រូបរាង​ស្តើង​ខ្លាំង​ស្អាត​ស្ទើរតែ​គ្មាន​គែម​ ​ស្រស់ស្អាត​ទាក់ទាញ​ល្អ​ស័ក្តិសម​ឥតខ្ចោះ​…​គ្មានអ្វី​ទាស់ភ្នែក​ឡើយ​…!
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 




 
បញ្ជាក់​៖ រាល់​ការ​ជាវ​ស្តេច​កំពូល​ទូរទស្សន៍ SAMSUNG QLED 8K ទាំងអស់​តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង សូមកុំ​ភ្លេច​សួររក​ប័ណ្ណធានា​ផង​ណា៎​…! លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​…!!
 
(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 អត្ថបទពាណិជ្ជកម្ម
  សាមសុង
© រក្សាសិទ្ធិដោយ thmeythmey.com