ជាតិ
អត្ថបទពាណិជ្ជកម្ម
ម្នាក់​ទៀតហើយ​! លោក ដុះ ឡុង ត្រូវ​រង្វាន់​៥​លាន​រៀល​ពី​ភេសជ្ជៈ​វើក យកទៅ​ព្យាបាល​ជំងឺ​លោកយាយ​និង​ដោះបំណុល
10, Oct 2020 , 4:30 pm        
រូបភាព
​លោក ដុះ ឡុង រស់នៅក្នុង​ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានសម្រេច​ក្តី​ប្រាថ្នា​តបស្នង​សងគុណ​លោកយាយ តាមរយៈ​ការប្រើប្រាស់​ទឹកប្រាក់​៥​លាន​រៀល ដែល​ឈ្នះ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ( WURKZ) ជួយ​ដោះ​ទាល់​ក្នុង​គ្រា​លំបាក​មួយពេល​។
 
​លោក ដុះ ឡុង បញ្ជាក់ថា​៖«​លោកយាយ​ខ្ញុំ​ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ត្រូវ​ឲ្យ​ខ្ញុំ​សម្រេចចិត្តថា​ឈប់​ធ្វើការ​សំណង់​ឆ្ងាយ​ពី​ផ្ទះ​ព្រោះ​ត្រូវ​នៅ​ជា​ជំហរ​គ្រួសារ អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​រក​ការងារ​បានធ្វើ​នៅ​ឃ្លាំង​ផលិត​ជីធម្មជាតិ​ដែល​នៅ​ជិត​ផ្ទះ​។ ហើយ​នៅ​ទីនោះ​ហើយ​ដែល​ខ្ញុំ​ទិញ​វើក ហូប​ពី​តូប​លក់​មុខ​កន្លែងធ្វើកា​រ​ជា​រៀងរាល់ថ្ងៃ មុន​ចូលធ្វើការ អស់​១​ខែ​ហើយ​។ រហូតដល់​ថ្ងៃ​ទៅ​៣ ខែតុលា នេះ បានឈ្នះ​៥​លាន​រៀល​តែម្តង​»​។ 
 
​លោក បន្ថែមថា​៖«​ចៃដន្យ​អី​ថ្ងៃនោះ​នៅសល់​វើក​តែមួយ​កំប៉ុង​គត់ ហើយ​ខ្ញុំ​ក៏​ទិញ​ទុក​ហូប​ជាធម្មតា​។ គ្រាន់តែ​រៀបនឹង​ធ្វើការ ខ្ញុំ​ក៏​មិន​បង្អង់​យូរ​គាស់​ឆា​ច់ ឃើញ​គេ​ដាក់​៥​លាន ខ្ញុំ​អរ​ឡើង ទៅជា​ស្ងួត​មាត់​អស់​។ ថា​ហ៊ោ​ក៏​ហ៊ោ​មិន​ចេញ បានត្រឹមតែ​និយាយ​តិចៗ​ទៅ​អ្នកធ្វើការ​ជាមួយគ្នា​ប្រហែល​៧​នាក់ ថា ខ្ញុំ​ឈ្នះ​៥​លាន​ហើយ​។ គេ​គ្រប់គ្នា​មិន​ជឿ​ខ្ញុំ​ទេ ថែមទាំង​បោះពាក្យ​ថា ឈ្នះ​៥​លាន​អី​មុខស្ងួត​អ៊ីចឹង​។ ដល់​តែ​ថៅកែ​ខ្ញុំ​ដែល​នៅ​ជិត​នោះ​សុំ​ក្រវិល​កំប៉ុង​មើល​ទើប​គាត់​ជួយ​អរ​ផង ហើយ​ថា​ឈ្នះ​បាន​៥​លាន​ពិតប្រាកដ​របស់គេ​»​។ 
 
​ទឹកប្រាក់​នេះ លោក ដុះ ឡុង យកទៅ​ទិញ​ថ្នាំសង្កូវ​ដើម្បី​ព្យាបាល​រោគ​ចាស់ជរា​របស់លោក​យាយ​វ័យ​ជាង ៨០​ឆ្នាំ​របស់គាត់ និង បាន​យកទៅ​សង​បងប្អូន​ខ្លះ​ផងដែរ​។ 
​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក សូម​ពិនិត្យមើល​ក្រវិល​កំប៉ុង ដើម្បី​មានឱកាស​ឈ្នះ​ទឹកប្រាក់​សុទ្ធ ៥០ លាន​រៀល ៥​លាន​រៀល ១​លាន​រៀល ១​ម៉ឺន​រៀល ៥ ពាន់​រៀល និង រង្វាន់​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក រាប់លាន​កំប៉ុង​ទៀត​៕ 
 
 




(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com