ជាតិ
សង្គមអន្តរជាតិ
សេដ្ឋកិច្ច
ស្ពានហាលខាងលិចអង្គរ អាចបើកឡើងវិញ នៅខែសីហា២០២១ ស្ពានហាលខាងលិចអង្គរ (រូបភាពពីអាជ្ញាធរជាតិអប្សរា)
× ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច អាចបើកឡើងវិញនៅខែសីហា ឆ្នាំ២០២១។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។ ស្ពានហាលខាងលិច បានផ្អាកមិនឲ្យទេសចរធ្វើដំណើរ តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៦មក។
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង ១៩០ម៉ែត្រ ទទឹង ១១,៦០ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ សង់ពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្គាន់ដៃនាគ គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ការជួសជុលនេះ ត្រូវបានរក្សាភាពដើមឱ្យបានច្រើនបំផុត ដោយប្រើបច្ចេកទេស និងសម្ភារទំនើបខ្លះ លាយនឹងបច្ចេកទេសបុរាណ ដើម្បីពង្រឹងរចនាសម្ព័ន្ធសំណង់ឱ្យជាប់មាំល្អ។ នេះជាការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរាកន្លងមក។
សូមបញ្ជាក់ថា ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាកិច្ចព្រមព្រៀង រវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងសាកលវិទ្យាល័យសូហ្វយ៉ា ប្រទេសជប៉ុន ដែលចាប់ផ្ដើមនៅអំឡុងឆ្នាំ២០១៦ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២១៕
រូបភាពពីអាជ្ញាធរជាតិអប្សរា
Tag:
អង្គរ
សៀមរាប
ស្ពានហាល
© រក្សាសិទ្ធិដោយ thmeythmey.com