ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
«​មន្ត្រី​រដ្ឋ​»​ខ្លះ​នៅតែ​យក​លេស​…!
11, Oct 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​១០​ឆ្នាំមុន មន្ត្រី​រដ្ឋ​មួយចំនួន​យក​លេស​ថា ប្រាក់ខែ​រដ្ឋ​តិច ដូច្នេះ ពួកគេ​គ្មាន​ឆន្ទៈ​ធ្វើ​ការងារ​ឲ្យ​ពេញដៃពេញជើង​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ប្រាក់ខែ​រដ្ឋ និង​ប្រាក់ខែ​ឯកជន​ដូចជា​មិនសូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ក៏​នៅតែមាន​មន្ត្រី​ខ្លះ យក​លេស​ដដែលៗ​ដោយ​មិន​ចង់​បំពេញការងារ​ជូន​រដ្ឋ​ឲ្យ​ពិតប្រាកដ​។ មន្ត្រី​ដែល​មិនបាន​ជួយ​ការងារ​រដ្ឋ​ឲ្យ​ហ្មត់ចត់ គឺជា​មន្ត្រី​បំណុល ព្រោះ ស៊ីប្រាក់ខែ​ហើយ មិនសូវ​ធ្វើការ​។ ចូរ​បោះបង់​គំនិត​ដែលថា ប្រឡង​ចូលធ្វើ​ការងារ​រដ្ឋ ព្រោះ រដ្ឋ​មិនសូវមាន​ការងារ​ធ្វើ​ច្រើន ហើយ​បើក​ប្រាក់ខែ​ដដែល​!​។ សូមបញ្ជាក់ថា មន្ត្រី​រដ្ឋ​ភាគច្រើន បាន​បំពេញការងារ​ត្រឹមត្រូវ​រួចហើយ​។ នៅឡើយ​តែម​ន្ត្រី​ខ្លះ បង្ករឿង​ផ្តេសផ្តាស​៕


© រក្សាសិទ្ធិដោយ thmeythmey.com