ជាតិ
«​ព្រៃ​ឡង់​» ជា​ភាសា​ជនជាតិ​គួ​យ មានន័យថា «​ព្រៃរបស់​យើង​»
11, Oct 2020 , 7:29 pm        
រូបភាព
ដោយ:
​រូបភាព​ទាំងនេះ គឺ​ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ «​ព្រៃ​ឡង់​» គឺជា​តំបន់​ព្រៃ​បម្រុង​ទុក ដែល​លាតសន្ធឹង​លើទឹក​ដី​នៃ​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្តស្ទឹងត្រែង នា​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។​




 
 «​ព្រៃ​ឡង់​» ជា​ភាសា​របស់​ជនជាតិ​គួ​យ កម្ពុជា មានន័យថា «​ព្រៃរបស់​យើង​» ។ «​ព្រៃ​ឡង់​» ត្រូវបាន​គេ​ចាត់ទុកថា ជា​ព្រៃ «​អា​ម៉ា​ហ្សូ​ន​» របស់​ប្រទេស​កម្ពុជា ដែលជា​ជម្រក​សម្រាប់​សត្វ​ជិត​ផុត​ពូជ និង​បក្សី​ជាច្រើន​ប្រភេទ រួមទាំង​ខ្លាឃ្មុំ​ព្រះអាទិត្យ ដំរី ខ្លារខិន និង​ខ្លា​។​




 
​បន្ថែម​ពីលើ​នេះ «​ព្រៃ​ឡង់​» គឺជា​ប្រភព​ដែល​គ្រប់គ្រង​លំហូរ​ទឹក និង​ដីល្បាប់​ចូលទៅក្នុង​អាង​បឹង​ទន្លេសាប ជា​ជម្រក​ពង​-​កូន​ដ៏​សំខាន់​សម្រាប់​មច្ឆជាតិ  ព្រមទាំង​ជា​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ឥណទាន​កាបូន សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។ មានន័យថា ព្រៃ​ដ៏​ពិសេស​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​និរន្តរភាព​បរិស្ថាន​រយៈពេល​វែងរ​បស់​ប្រទេស​កម្ពុជា ព្រមទាំង​សម្រាប់​សន្តិសុខ​ស្បៀង និង​ទឹក​ផងដែរ​។ សូម​ចូលរួម​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់​រួមគ្នា​ជាមួយ USAID Cambodia Green Future ទាំងអស់គ្នា​!

[English below] ពិធីសម្ពោធន៍យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបទសង្គម...

Posted by USAID Cambodia Green Future on Tuesday, 29 September 2020

© រក្សាសិទ្ធិដោយ thmeythmey.com