ពីនេះ ពីនោះ
ក្រៅពី​ផ្កា​មាន​ក្លិនក្រអូប «​ក្ដាំងងា​ធំ​» ជា​រុក្ខ​ឱសថ​ព្យាបាល និង​ជំនួយ​បេះដូង
12, Oct 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ «​ក្ដាំងងា​ធំ​» ជា​រុក្ខជាតិ​ឈើ​មធ្យម មាន​កម្ពស់​ពី​១៥-២០​ម៉ែត្រ សំបក​ដើម​ពណ៌​ប្រផេះ មែក​ខ្ចី មាន​រោគ​តិចៗ និង​មាន​ផ្កា​ក្លិនក្រអូប​ឈ្ងុយ​។ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​ល​ម្អិ​កថា ដើម និង​សំបក​របស់​ក្ដាំងងា​ធំ ជា​ថ្នាំ​បញ្ចុះ​នោម រាក និង​ផ្កា ជា​ថ្នាំ​ជំនួយ​បេះដូង ជំនួយ​ឈាម ហឺត និង​គ្រុនចាញ់​។​



​បរិមាណ​ប្រើ ១៥-៣០​ក្រាម​ដាំ​ផឹក​៕
 
(​សារព័ត៌មាន​ថ្មីៗ​២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា​របស់​ក្រសួងសុខាភិបាល​)​។​
 

Tag:
 ក្ដាំងងា​ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com