អត្ថបទពាណិជ្ជកម្ម
កម្មវិធីឌីជីថល «Pulse ពីក្រុមហ៊ុនព្រូដិនសល» អាចឲ្យអតិថិជនទាញយកព័ត៌មាននៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាពសំខាន់ៗប្រចាំថ្ងៃ
12, Oct 2020 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ កម្ពុជា ថ្ងៃទី ខែតុលា ឆ្នាំ២០២០៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានដាក់ចេញនូវកម្មវិធីទូរស័ព្ទ ដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse  ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា Pulse។ កម្មវិធីនេះ ដាក់ចេញ ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មាន បណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជាការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ដើម្បីសុខភាពដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេ ទៅនឹងកម្មវិធីបានដែរ។
 
លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា បំណងរបស់ក្រុមហ៊ុនព្រូដិនសល គឺដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗ ឱ្យកាន់តែមានភាពប្រសើរបំផុត។ នៅដំណាក់កាលដំបូង នៃការដាក់ដំណើរការកម្មវិធី Pulse ក្រុមហ៊ុន កំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជន ដោយជួយឲ្យពួកគាត់ អាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងប្រកបដោយភាពងាយស្រួល ជាមួយនឹងភាពកក់ក្ដៅពីផ្ទះរបស់ពួកគាត់។
 
លោក Sanjay ក៏បានបន្ថែមទៀតថា៖«Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់ របស់ព្រូដិនសល ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ យើងកំពុងពង្រីកបន្ថែមទៀត នូវការផ្តល់ការការពារស្នូលរបស់យើង ដើម្បីដើរតួនាទីកាន់តែសំខាន់ ក្នុងការជួយប្រជាជនបង្ការ និងពន្យារពេល ការចាប់ផ្តើមនៃជំងឺ។ យើងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធជាច្រើន ដើម្បីនាំយកចក្ខុវិស័យនេះ មកកាន់ប្រទេសកម្ពុជា និងពង្រីកការផ្តល់ជូនរបស់យើងនៅលើ Pulse ដើម្បីបម្រើដល់ប្រជាជនជាច្រើនទៀតនៅទូទាំងប្រទេស»។
 
អតិថិជន អាចទាញយកកម្មវិធី Pulse មកប្រើប្រាស់ បានដោយឥតគិតថ្លៃនៅលើ Apple Store និង Google Play ។ កម្មវិធី Pulse ផ្តល់ជូនអ្នកប្រើប្រាស់ ក្នុងការទទួលបានឧបករណ៍ជំនួយផ្ទាល់ខ្លួនដ៏ទូលំទូលាយ និងព័ត៌មានអំពីសុខភាពជាក់ស្តែងភ្លាមៗ។ ខាងក្រោម គឺជាមុខងារសំខាន់ៗ ដែលមាននៅក្នុងដំណាក់កាលដំបូង នៃការដាក់ដំណើរការកម្មវិធី៖
 
• ព័ត៌មានអំពីបណ្ណសន្យារ៉ាប់រង - អ្នកប្រើប្រាស់ អាចចូលមើលបណ្ណសន្យារ៉ាប់រងរបស់ពួកគេ ដោយចុចត្រឹមតែមួយភ្លែតប៉ុណ្ណោះ។
 
ផែនទីស្វែងរកមន្ទីរពេទ្យ - ជាផែនទីអន្តរកម្មមួយ ដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងងាយស្រួល ថាតើមន្ទីរសម្រាកព្យាបាល និងមន្ទីរពេទ្យ ដែលទទួលស្គាល់ដោយបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) ណាមួយដែលនៅជិតពួកគេ។ អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិត របស់អ្នកផ្តល់សេវាសុខាភិបាល (ឧទាហរណ៍អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនង) ហើយអ្នកអាចទូរស័ព្ទទៅផ្ទាល់ ឬប្រើប្រាស់ផែនទី ដើម្បីចូលទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកដែលបានជ្រើសរើស។
 
សន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងសន្ទស្សន៍ស្នាមជ្រីវជ្រួញ - តាមរយៈមុខងារសន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងមុខងារសន្ទស្សន៍ស្នាមជ្រីវជ្រួញ ដោយបច្ចេកវិទ្យា AI អ្នកប្រើប្រាស់ អាចយល់ដឹងពីកម្រិតខ្លាញ់ក្នុងរាងកាយ ភាពចាស់ រួមបញ្ចូលជាមួយនឹងរង្វាស់សុខភាព របៀបរស់នៅផ្សេងៗទៀត តាមរយៈការថតរូបដោយខ្លួនឯង (Selfie)។ ជាមួយនឹងមុខងារដែលត្រូវបានវិវឌ្ឍន៍ឥតឈប់ឈរ ដូចជាការដាក់ពិន្ទុទៅលើកម្រិតនៃភាពជ្រីវជ្រួញ លោកអ្នកអាចប្រើប្រាស់លទ្ធផលនេះ ក្នុងការរៀបចំកម្មវិធីប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យមួយចំនួន ទាក់ទងទៅនឹងសុខភាព ដូចជាការវិវត្តនៃជំងឺមហារីកស្បែក។
 
អត្ថបទយល់ដឹងពីសុខភាព៖ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះដឹងល្អៗ ទាក់ទងទៅនឹងសុខភាព ដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ ក្នុងសកម្មភាពប្រចាំថ្ងៃ ក្នុងជអត្ថបទ វីឌីអូ និងរូបពណ៌នាជាដើម។ ជាក់ស្ដែង កម្មវិធីរបស់យើង ក៏ផ្ដល់ជូននូវប្រធានបទថ្មីៗ ទាន់ហេតុការណ៍ ដែលក្ដោបគ្រប់ប្រធានបទរួមមាន ប្រធានបទទាក់ទងនឹងសុខភាពផ្លូវចិត្ត ផ្លូវកាយ អាហារូបត្ថម្ភ កាយសម្បទា ក៏ដូចជាការស្រាវជ្រាវថ្មីៗ ទាក់ទងនឹងជំងឺកូវីដ-១៩ (ឧទាហរណ៍ដូចជាដំណើរនៃការស្រាវជ្រាវ និងការផលិតវ៉ាក់សាំង កូវីដ -១៩ ដើម្បីចែកជូនទៅកាន់សាធារណជនជាដើម)។ បន្ថែមពីនេះទៀត ក៏មានគន្លឹះខ្លីៗដែលលោកអ្នកអាចអនុវត្តតាម ដើម្បីបង្ការនូវជំងឺន់ៗមួយចំនួន ដែលឧស្សាហ៍កើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ជំងឺគ្រុនឈាម និងមហារីកជាដើម។
 
កម្មវិធី Pulse គឺជាវេទិកាវិវឌ្ឍន៍ ហើយក្រុមហ៊ុនព្រូដិនសល នឹងសហការជាមួយដៃគូថ្មីៗ បន្ថែមនូវឧបករណ៍ និងសេវាកម្មផ្សេងៗ (ឧទាហរណ៍មុខងារវាយតម្លៃសុខភាព ដែលប្រើបច្ចេកវិទ្យា AI និងការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត) ជាដំណាក់កាល។ បន្ទាប់ពីការដាក់ដំណើរការក្នុងតំបន់របស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះកម្មវិធី Pulse មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១ នៅអាស៊ី រួមមានទាំងប្រទេសកម្ពុជាផងដែរ។ មកដល់សព្វថ្ងៃ កម្មវិធីនេះ ត្រូវបានគេទាញយកមកប្រើប្រាស់ នៅលើទូរស័ព្ទដៃជាង ៩ លាន នៅក្នុងតំបន់៕

(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com