ប្រយ័ត្ន​! ពេល​ហើមពោះ​គួរ​ចៀសវាង​ទទួលទាន​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ប្រយ័ត្ន​! ពេល​ហើមពោះ​គួរ​ចៀសវាង​ទទួលទាន​អ្វីខ្លះ​?
12, Oct 2020 , 6:59 pm        
រូបភាព
​ជាធម្មតា​ការ​ហើមពោះ​ក្រោយ​ទទួលទាន​អាហារ​រួច គឺជា​អាកា​រៈទូ​ទៅមួយ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​។ វា​កើតឡើង​នៅពេល​ជាតិ​ហ្គាស​កកើតឡើង​ប្រមូលផ្ដុំ​ក្នុង​ពោះ​ដែល​បណ្ដាល​ឲ្យ​ប៉ោង​តឹង ឬ​ហើមពោះ​។ ទោះជា​យ៉ាងណា​មាន​កត្តា​ផ្សេងៗ​ច្រើនណាស់​ដែល​បង្កបញ្ហា​ហើមពោះ​រួមបញ្ចូល​ទាំង​ការ​ទទួលទាន​លឿន​ពេក ការនិយាយ​ខណៈពេល​ទ​ទួល​ទាន ហើយ​ពេលខ្លះ​ក៏​អាច​បណ្ដាលមកពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​ទទួលទាន​ដែរ​។ ការ​ហើម​តឹង​ណែន​ក្នុង​ពោះ​ក្រោយ​អាហារ គឺ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន​មាន​អារម្មណ៍​មិន​ស្រួល​សោះ​។ ប៉ុន្តែ​កុំ​បារម្ភ​!​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​មិនគួរ​ទទួល​ទានពេល​ហើមពោះ ៖

 
១. សណ្ដែក​
 
​ទោះបី​ជាមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ល្អៗ ប្រូតេអ៊ីន ជាតិ​ស​សៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ក៏ពិតមែន ប៉ុន្តែ​សណ្ដែក​ក៏​ជា​ប្រភព​នៃ​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែល​បង្កើន​ជាតិ​ហ្គាស​ក្នុង​ពោះវៀន​។ អ្នក​ទទួលទាន​សណ្ដែក​ច្រើន​ប៉ុណ្ណោះ អាកា​រៈ​ហើម​ពិបាក​ក្នុង​ពោះ​កាន់តែខ្លាំង​ឡើង​ប៉ុន​នោះ​។ ការ​ត្រាំ​និង​ចម្អិន​សណ្ដែក​ឱ្យ​ឆ្អិន​ល្អ​អាចជួយ​ទប់ស្កាត់​បញ្ហា​ហើមពោះ​គួរឱ្យកត់សម្គាល់​។​
 
២. ស្រូវ​សាឡី​
 
​ជាពិសេស​ប្រសិនបើ​អ្នក​ប្រតិកម្ម​ជាមួយ​សារធាតុ gluten ឬ​ជំងឺ celiac គួរ​ព្យាយាម​ចៀសវាង​ទទួលទាន​អ្វី​ដែលមាន​ផ្ទុកស្រូវ​សាឡី​។ នេះ​ក៏​ព្រោះតែ​សារធាតុ Gluten ដែលមាន​ផ្ទុ​ក្នុង​ស្រូវ​សាឡី​ជះឥទ្ធិពល​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ជា​លទ្ធផល​អាកា​រៈ​ហើមពោះ ព្រមទាំង​អា​ការៈមិន​ស្រួល​ផ្សេងទៀត​នឹង​លេចឡើង​។​
 
៣. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​អា​ការៈមិន​ធម្មតា​មួយចំនួន​ក្រោយពេល​ទទួលទាន​ទឹកដោះគោ ឬអ្វី​ដែល​ផ្សំ​ឡើង​ពី​វា​នោះ​មានន័យថា​អ្នក​កំពុង​ចាញ់​ឡាក់​តូ​ស​ហើយ​។ ប្រព័ន្ធ​រំលាយ​អាហារ​គ្មាន​សមត្ថភាព​ក្នុងការ​រំលាយ​ឡាក់​តូ​ស​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​ក្នុង​ទឹកដោះគោ​។ ជា​លទ្ធផល​អ្នក​អាច​ជួបប្រទះ​អាកា​រៈ​ហើមពោះ រាគ និង​លើស​ហ្គាស​។​
 
៤. បន្លែ​ប្រភេទ Cruciferous
 
​រួមបញ្ចូល​ទាំង​ស្ពៃក្ដោប ផ្កា​ខាត់ណា ផ្កា​ខាត់ណា​ខៀវ និង​ពន្លក​ផ្កា​ស្ពៃ​ជាដើម​សុទ្ធតែ​អាច​បង្កបញ្ហា​កើន​ជាតិ​ហ្គាស​លើសលុប​ក្នុង​ពោះវៀន​ដែល​បណ្ដាលឱ្យ​ហើមពោះ​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​បន្លែ​ប្រភេទ Cruciferous ដែល​ចម្អិន​ឆ្អិន​អាចជួយ​បន្ថយ​អាកា​រៈ​ហើមពោះ​។​
 
៥. ផ្លែ​ប៉ោម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ ប៉ុន្តែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ ព្រមទាំង​ជាតិ​ស្ករ fructose ដែលជា​មូលហេតុ​អាច​បង្ក​អាកា​រៈ​ហើមពោះ​។​
 
៦. ខ្ទឹមបារាំង​
 
​បន្លែ​ដូចជា​ស្លឹក​ខ្ទឹម (​ផ្នែក​ពណ៌​ស ឬ​គល់​ស្លឹក​ខ្ទឹម​) ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម និង​គិ​ន​ឆាយ (​គល់ ឬ​ផ្នែក​ពណ៌​ស​នៃ​គិ​ន​ឆាយ​) គឺមាន​ផ្ទុក fructans ដែលជា​ជាតិ​ស​សៃ​ម្យ៉ាង​សម្បូរ​ទៅដោយ​ម៉ូលេគុល​ជាតិ​ស្ករ fructose​។ មនុស្ស​ភាគច្រើន​ខ្វះ​អង់ស៊ីម​បំបែក​ជាតិ fructans ដូច្នេះ​ពួកគេ​មិនអាច​រំលាយ​អាហារ​ប្រភេទ​នេះ​បាន​ពេញលេញ​ជាហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ហើមពោះ និង​ឡើង​ជាតិ​ហ្គាស​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com