ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់ “​ប្រទាល​កន្ទុយក្រពើ​” ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​
12, Oct 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ស្គាល់ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ប្រទាល​កន្ទុយក្រពើ​អាច​ប្រើ​សម្រាប់​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​ប្រសើរ​។ ថា​តើ​មាន​របៀប​ប្រើប្រាស់​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​របៀប​ប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ ៖

 
១. រូបមន្ត​ប្រទាល​កន្ទុយក្រពើ​សុទ្ធ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្បែកក្បាល​ស្អាត​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​
 
២. រូបមន្ត​ប្រទាល​កន្ទុយក្រពើ ក្រូចឆ្មារ និង​ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់ ២ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ និង​បន្ថែម​ប្រេងដូង ៣ ស្លាបព្រា​បាយ​ចូល​។ កូរ​លាយ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ដូច​ពេល​ធម្មតា​។ អនុវត្ត​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com