ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់ “​ប្រេង​អូ​លីវ​” ថែរក្សា​សម្រស់​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់ “​ប្រេង​អូ​លីវ​” ថែរក្សា​សម្រស់​
13, Oct 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ប្រេង​អូ​លីវ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ពី​របៀប​ប្រើប្រាស់​ប្រេង​នេះ​ដើម្បី​ថែរក្សា​សម្រស់​ឡើយ​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ប្រើប្រាស់​ប្រេង​អូ​លីវ​ដើម្បី​ថែរក្សា​សម្រស់ ៖

 
១. រូបមន្ត​ជួយ​ឱ្យ​ក្រចក​
 
​ដើម្បីឱ្យ​ក្រចក​មាន​សភាព​រឹងមាំ អ្នក​អាច​ត្រាំ​ក្រចក​ក្នុង​ប្រេង​អូ​លីវ​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល ១ ខែ​ពេញ​។​
 
២. រូបមន្ត​ជួយ​ឱ្យ​រោម​អ​ញ្ចើ​ម​ដុះ​ក្រាស់​
 
​ប្រើ​ចុង​ម្រាមដៃ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​រោម​ច​ញ្ចើ​ម​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
៣. ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​
 
​បន្ទាប់ពី​លាប​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ដែល​អ្នក​បាន​ប្រើប្រាស់​ជាប្រចាំ​ហើយ​នោះ ចូរ​លាបប្រេង​អូ​លីវ​មួយ​ស្រទាប់​យ៉ាង​ស្ដើង​បន្ថែម​ពីលើ​។ អ្នក​ក៏​អាច​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​ខ្លះ​លើ​ជើង ដៃ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែលមាន​ស្បែក​ស្ងួត​មុនពេល​ងូតទឹក ៣០ នាទី​។​
 
៤. ជួយ​ព​ន្លឿ​ន​ការលូតលាស់​នៃ​សក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ​ចំនួន ៥ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ ចូលគ្នា​ឱ្យ​សព្វ​។ លាប​ល្បាយ​លើ​សក់​និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​។ លាង​សម្អាត​ចេញ​និង​កក់សក់​ដូច​ពេល​ធម្មតា​។ អ្នក​ក៏​អាច​កម្ដៅ​ប្រេង​អូ​លីវ​ឱ្យ​ក្ដៅ​ឧណ្ហៗ​មុនពេល​លាប​ម៉ា​ស្សាវា​លើ​ស្បែកក្បាល រួច​ទុកចោល​រហូតដល់​ថ្ងៃ​បន្ទាប់​សឹម​កក់​សម្អាត​ចេញ​។​
 
៥. សម្រាប់​ដោះស្រាយ​បញ្ហា​ស្បែក​ឡើង​រឹង​គ្រើម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ចេកទុំ​ជោរ​ដែល​កិ​ច​ម៉ដ្ឋ ១ ផ្លែ​ជាមួយ​ប្រេង​អូ​លីវ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ក្បាលជង្គង់ កែងដៃ ព្រមទាំង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ដែល​ស្បែក​ឡើង​រឹង​ហើយ​គ្រើមៗ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com