ជាតិ
បទសម្ភាសន៍
អាស្រម ឬវត្តដែលមិនមានសីមាកម្ម មិនអាចទទួលអង្គកឋិនទានបានឡើយ ព្រះភិក្ខុ ជួន កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ (រូបផ្ដល់ឱ្យ)
× ភ្នំពេញ៖ អាស្រម ឬវត្តអារាមទាំងឡាយណា ដែលមិនមានសីមាកម្ម ឬមិនបានបញ្ចុះសីមា វត្តនោះមិនអាចទទួលអង្គកឋិនទានបានឡើយ។ បើទោះបីជា អាស្រមឬវត្តមួយ មានសីមាហើយក៏ដោយចុះ តែបើវត្តនោះមានភិក្ខុសង្ឃមិនគ្រប់៥អង្គឡើងទេ នោះក៏មិនអាចធ្វើកឋិនកម្មបានដែរ ដូច្នេះវត្តឬអាស្រមនោះ ត្រូវខ្ចីភិក្ខុសង្ឃពីវត្តដទៃមកឱ្យគ្រប់។ ទោះជាយ៉ាងណាក៏ដោយ វត្តមួយដែលមានសង្ឃមានវិវាទនឹងគ្នា ក្នុងវស្សា ហើយមិនទាន់បានបញ្ចប់វិវាទនៅមុនថ្ងៃចេញវស្សា វត្តនោះមិនអាចចេញវស្សាបានឡើយ ហើយក៏មិនអាចធ្វើកិច្ចសម្រាប់កឋិនកម្មបានដែរ។ នេះបើតាមព្រះភិក្ខុ ជួន កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ។
ពុទ្ធឱវាទបានអនុញ្ញាត កឋិនកាលត្រឹមតែ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់១៥កើតខែកត្តិក។ ក្នុងកាលកំណត់នេះ អាស្រមឬវត្តអារាមនីមួយៗ អាចទទួលអង្គកឋិនទានបាន លុះត្រាណាវត្តទាំងនោះ មានសីមា ឬមានសីមាកម្មដែលសង្ឃសន្មត មានភិក្ខុសង្ឃក្នុងវត្តចាប់ពី៥អង្គឡើយទៅ ហើយសង្ឃបានស្រាយវិវាទនឹងគ្នា(ប្រសិនបើមាន) មុនថ្ងៃចេញវស្សា។
ដើម្បីជ្រាបច្បាស់ជុំវិញកឋិនកាល តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់ ការពន្យល់លំអិតពីព្រះភិក្ខុ ជួន កក្កដា នាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ និងជាវិន័យធរគណខេត្តតាកែវ ដោយក្ដីសោមនស្ស៖
Tag:
សាសនា
វត្ត
កឋិន
សីមា
© រក្សាសិទ្ធិដោយ thmeythmey.com