អត្ថបទពាណិជ្ជកម្ម
ព្រះ​នាង​តូច នរោត្តម ជេន​ណា ត្រូវបាន​ប្រកាស​តែងតាំង​ជា ព្រះរាជ​ទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)
12, Oct 2020 , 3:23 pm        
រូបភាព
​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា ទ្រង់​យាង​មកកាន់​ទីតាំង​គ​ម្រា​ង របស់​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) ដើម្បី​ចុះ​ព្រះ​ហ​ស្ថ​លេខា​ជា​ផ្លូវការ ប្រកាស​តែងតាំង​ជា​ព្រះ​រាជទូត​សុ​ឆន្ទៈ ប្រចាំ​ក្រុមហ៊ុន អ & អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។ នៅក្នុង​ពិធី​នោះ ក៏មាន​ការដាក់​បង្ហាញ​នូវ​អាគារ​ថី្ម​មួយ ដែលមាន ឈ្មោះថា MIRO ដែរ​។​




​កម្មវិធី​ដ៏​អស្ចារ្យ​នេះ មាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ​។  លោក Xu Wenshui អគ្គនាយក​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន អ &​អេ​ហ្វ គ្រុប ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​ហុងកុង ក្នុង​ឆ្នាំ​២០០៥ ហើយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះ នាង​តូច ន​រោ​ត្ដម ចេ​ន​ណា បាន​ធើ្វ​ឱ្យ​ប្រជាជន​ទីក្រុង​ភ្នំពេញ និង​ពិភពលោក ស្វែងយល់​កាន់តែច្បាស់ អំពី​ផលិតផល​ថ្មី​របស់​គម្រោង បុរី អ & អេ​ហ្វ​។​
 
​ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​ចុះ​ព្រះ​ហ​ស្ថ​លេខា លើ​ឯកសារ​កិច្ចសន្យា​ដោយផ្ទាល់  ជាមួយ​លោក Xu Wenshui  ដែលជា​អគ្គនាយក ក្រុមហ៊ុន អ &​អេ​ហ្វ​។​
 
​ព្រមជាមួយ​គ្នា ក៏មាន​ពិធី​ទម្លាក់​ខ្សាច់មាស ដែលជា​និមិត្តរូប នៃ​កិច្ចសហប្រតិបត្តិការ​យ​ល់​ព្រម​ជា​ផ្លូវការ​រវាង ព្រះ​នាង​តូច នរោត្តម ជេន​ណា និង​ក្រុមហ៊ុន អ &​អេ​ហ្វ នាពេល​អនាគត​។ ព្រះ​នាង​តូច នឹង​បន្ត​ចូលរួម​នៅក្នុង​គម្រោង​នេះ ក្នុងនាម​ជា​រាជទូត​សុ​ឆន្ទៈ នៃ​ក្រុមហ៊ុន  អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)​។​




 
​ព្រះ​នាង​តូច នរោត្តម ជេន​ណា មាន​ទេពកោសល្យ​ក្នុងការ​សម្តែង រាំ និង​ច្រៀង​។ ព្រះ​នាង​បាន​បកស្រាយ​ចម្រៀង​ចំនួន ២ បទ​នៅលើ​ឆាក ដែល​បទ​ទី​១ ជា​បទ​ខ្មែរ​មាន​ចំណងជើង​ថា «​ភ្នំពេញ​» និង​បទ​ទី​២ ជា​បទ​អង់គ្លេស​មាន​ចំណងជើង​ថា A Whole New World រួមជាមួយ និង​ការបង្ហាញ​នូវ​ក្បាច់​រាំ​ដ៏​អស្ចារ្យ គឺ​បទ Ice Cream របស់​ក្រុម Blackpink ផងដែរ​។ 
​ក្នុងនោះ​ក៏មាន​ការប្រកួត​ផ្គុំ​រូប MIRO នៅក្នុង​កម្មវិធី​ផងដែរ ជាមួយ​ក្រុមព្រះ​នាង​តូច និង ក្រុម​តារា​របស់​យើង​។ 
 
​កម្មវិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ ដូចជា​កញ្ញា មីណា ដែល​បាន​ចូលរួម​បកស្រាយ​បទ​ចម្រៀង និង​បង្ហាញ​ក្បាច់​រាំ​យ៉ាង​ទាក់ទាញ លើ​ឆាក​បង្ក​ឲ្យ​បរិយាកាស​កាន់តែ​រីករាយ​។  កញ្ញា ជី​មី ម៉េង​, កញ្ញា ឌួង ម៉ា​នី​ច​, លោក Rainnie Dara និង​លោក ចា ដេ​ត ក៏​បានមក​ចូលរួម​កម្មវិធី និង​ផ្សាយ​ផ្ទាល់​តាមរយៈ អ៊ីនធឺណិត​ទូទាំង​ពិភពលោក​។ 


 
​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​) បាន​ប្តេជ្ញាចិត្ត​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ​គេ ក្នុង​វិស័យ​អចលនទ្រព្យ​។ ក្រុមហ៊ុន អ &​អេ​ហ្វ បាន​នាំយកមក​នូវ​ផលិតផល​អា​ផាត​មិន​ដ៏​ល្អ​ប្រណិត​មួយ ដែលមាន​ទំហំ​ប្រហែល ៣៨-៥០ ម៉ែត្រការ៉េ ក្នុង​មួយ​បន្ទប់ ដែលមាន​ឈ្មោះថា​MIRO​។ 
 
MIRO ប្តេជ្ញា​កសាង “​ប្រព័ន្ធ​ជីវិត​ដ៏​ស្រស់ស្អាត​ចំនួន 6” ដើម្បី​បំពេញ​ស​ម្រូ​វ​ការ​របស់​អតិថិជន​ក្នុងការ​រស់នៅ និង​ប្រកប​អាជីវកម្ម​។ ក្នុង​អា​ផាត​មិន MIRO ត្រូវបាន​បំពាក់​ដោយ​ឧបករណ៍​ផ្ទះ​ឆ្លាត​វៃ​គ្រប់​ជ្រុង និង​គ្រឿង​បរិក្ខារ​ស្តង់​ស្តា​ខ្ពស់ ក្នង​នោះ​មានដូចជា អាង​ហែល​ទឹក 270° SKYBAR, កន្លែង​ហាត់ប្រាណ​បែប Panoramic សួនច្បារ​នៅ​ជាន់​ខាងលើ​កំពូល​អគារ និង​ការិយាល័យ​រួម ដែលមាន​ទំហំ ៥០០ ម៉ែត្រការ៉េ មិន​តែ​ម៉ុ​ណ្ណោះ​ទេ អតិថិជន​ក៏​អាច​រីករាយ​ជាមួយ​ការ គយគន់​ទេសភាព​នៃ​ទន្លេបាសាក់​។​
 
​ដូច្នេះ​បើ​លោក​អ្នកមាន​ចង្អល់ ឬ​ចង់​សាកសួរ​ព័ត៌មាន អំពី​គម្រោង​ថ្មី MIRO សូម​ចូលទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន អ &​អេ​ហ្វ ប្រ​ផឹ​ធី (​ខេ​ម​បូ​ឌា​)  @R&F Properties Cambodia ឬ​ទំនាក់​ទ​នង​លេខ​៖ 018 888 2777 ៕
 




(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com