ជាតិ
វីដេអូ
គ្រូគណិតវិទ្យា សុខ ធី៖ សិស្សត្រូវចាំរូបមន្ត យល់ពីមេរៀន ទើបបាននិទ្ទេសល្អ
× ភ្នំពេញ៖ គណិតវិទ្យាជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ នៃថ្នាក់វិទ្យាសាស្ត្រពិត។ លោកសាសាស្ត្រាចារ្យ សុខ ធី ដែលមានបទពិសោធបង្រៀនផ្នែកគណិតវិទ្យារយៈពេលជាង៣០ឆ្នាំ បានប្រាប់គន្លឹះដល់សិស្ស ត្រូវយល់ពីមេរៀន,ចាំពីរូបមន្តឱ្យបានច្រើន និងឧស្សាហ៍អនុវត្តលំហាត់ ទើបទទួលបាននិទ្ទេសល្អ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នក ទស្សនាបទសម្ភាសរវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សុខ ធី ជាសាស្ត្រាចារ្យគណិតវិទ្យានៃវិទ្យាល័យបាក់ទូកដូចតទៅ៖
បើតាមលោកសាស្ត្រាចារ្យ សុខ ធី រយៈពេល៣ខែនៃការត្រៀមប្រឡងបាក់ឌុប សិស្សត្រូវរៀនធ្វើវិញ្ញាសារប្រឡងឆ្នាំកន្លងៗទៅឱ្យបានច្រើន ហើយត្រូវយល់ពីទ្រឹស្ដីបទមេរៀននីមួយៗ និងទន្ទេញរូបមន្តឱ្យចាំ នោះសិស្សដែលមិនសូវពូកែ ក៏ប្រឡងមុខវិជ្ជាគណិតនេះជាប់ដែរ។
សាស្ត្រាចារ្យ សុខ ធី សង្កេតឃើញថា មេរៀនគណិតវិទ្យាដែលចេញប្រឡងញឹកញាប់មាន៧មេរៀនគឺ លីមីត, កំផ្លិច,ប្រូបាប,អាំងតេក្រាល សមីការឌីផេរ៉ង់ស្យែយ, កោណនិក និងខ្សែកោង។ តែទោះជាយ៉ាងណា សាស្ត្រាចារ្យ សុខ ធី បានរំលឹកថា សិស្សត្រូវចេះមេរៀនទាំងអស់ ព្រោះក៏អាចចេញមេរៀនផ្សេងៗទៀតដែរ។
ជាមួយគ្នានេះ គណិតវិទ្យា ជាមុខវិជ្ជាដែលមានលេខគណនាច្រើន ហើយការប្រឡងក៏មិនអនុញ្ញាតឱ្យមានម៉ាស៊ីនគិតលេខដែរ។ សាស្ត្រាចារ្យ ដែលមានបទពិសោធជាង៣០ឆ្នាំ បានប្រាប់ពីគន្លឹះ ដើម្បីងាយស្រួលគណនាលេខ ដោយសិស្សត្រូវចងចាំ និងសម្រួលលេខចោល។«ឧទារហណ៍ លេខ៩! (ហ្វាក់តូយ៉ែល) ចែកនឹង ៧! (ហ្វាក់តូយ៉ែល) យើងមិនបាច់បំបែកលេខទេ យើងទម្លាក់៩! ទៅ៩, ៨,៧,ដល់៧ភាគបែងយើងសម្រួលវាចោល។ ដូចជារ៉ាឌីកាល យើងត្រូវចាំឫសសមីកា ដូចជាឫស២ ឫស៣ និងឫស៥»។ នេះជាការបញ្ជាក់របស់សាស្ត្រាចារ្យ សុខ ធី៕
Tag:
សម្ភាស
អប់រំ
គណិតវិទ្យា
សុខ ធី
បាក់ទូក
© រក្សាសិទ្ធិដោយ thmeythmey.com