អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ទទួលបាន​ពានរង្វាន់​និ​យោ​ជិ​ត​ល្អ​ជាងគេ​បំផុត​ប្រចាំ​ទ្វីបអាស៊ី​
13, Oct 2020 , 11:12 am        
រូបភាព
​ភ្នំពេញ​​ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២០ - ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មាន​កិត្តិយស​ទទួលបាន​ពានរង្វាន់​និ​យោ​ជិ​ត​ល្អ​ជាងគេ​បំផុត ​ប្រចាំ​ទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020 ) នៅក្នុង​ព្រឹត្តិការណ៍ World HRD Congress នា​ថ្ងៃ​សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅ​ថ្មីៗ​នេះ​។​
 
​គួរ​រំលឹក​ផងដែរ​ថា ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​និ​យោ​ជិ​ត​ប្រចាំ​ទ្វីបអាស៊ី​របស់ World HRD Congress លើក​ទី១ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ឆ្នាំ ២០១០​។ ប៉ុន្តែ​ដោយឡែក សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់​នា​ឆ្នាំនេះ​វិញ គឺ​ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារតែ​មានការ​រឹតត្បិត​ដែល​បណ្តាលមកពី​ផលប៉ះពាល់​ នៃ​ជំងឺរា​ត្បា​ត​កូ​វីដ​-១៩​។ World HRD Congress គឺជា​អង្គការ​ឯករាជ្យ​មិន​សំដៅ​ប្រាក់ចំណេញ ដែលមាន​គោលបំណង​ជួយ​ធ្វើ​ឲ្យ “​ការងារ និង​ជីវិត​ការងារ​កាន់តែ​មាន​ភាព​ប្រសើរឡើង​” ។​


 
​ការទទួលបាន​នូវ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទាំងនេះ គឺជា​សក្ខីភាព​ ដែល​បញ្ជាក់​ឱ្យឃើញ​ច្បាស់​នូវ​ចក្ខុវិស័យ ​របស់​លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប សម្រាប់​ឌីជីថល​នីយកម្ម​កម្ពុជា​។​
 
​បន្ទាប់ពី​ការប្រកាស​នូវ​ការទទួល​ពានរង្វាន់​ទាំង​បួន​នេះ លោក គិត ម៉េង បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ ដល់​ថ្នាក់ដឹកនាំ​ទាំងអស់​ នៅក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​យើង ចំពោះ​ការបំពេញ​ជា​គំរូដ៏​ល្អ ប្រកបដោយ​ភាពខ្លាំង រឹងមាំ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ នៅក្នុង​អំឡុង​ពេលនេះ​»។ លោក​បន្តថា៖«បើទោះបី​ជាមាន​ការរីក​រាលដាល ​នៃ​ជំងឺ​រាតត្បាត​យ៉ាងណាក៏ដោយ យើងទាំងអស់គ្នា​ នៅតែ​រក្សា​គោលជំហរ​យ៉ាងរឹងមាំ ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​តែមួយ​របស់​យើង ដែលជា​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ពោលគឺ​មិន​ត្រឹមតែ​បង្រួបបង្រួម​ផ្នែក​ប្រតិបត្តិការ និង​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​រួបរួម​សមាជិក​នៅក្នុង​ក្រុម ស្របពេល​ដែល​យើង​កំពុង​គាំទ្រ​គ្នា​ទៅវិញទៅមក ក៏ដូចជា​ខិតខំ​ពង្រឹង​នូវ​ការផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ជូន​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​»។​




 
​សព្វថ្ងៃនេះ បងប្អូន​ពលរដ្ឋ​ខ្មែរ​ជាង ៧០% កំពុង​ចូលរួម​ប្រើប្រាស់ និង​ធ្វើ​ប្រតិបត្តិការ ​ជាមួយ​ផលិតផល ឬ​សេវាកម្ម​ របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​កម្ម​សិទ្ធិ​ទាំងស្រុង​ជា​ជនជាតិខ្មែរ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប នឹង​ធានា​ឲ្យ​បាន​ថា ខ្លួន​នឹង​យកចិត្តទុកដាក់​បម្រើ​អតិថិជន​ជាធំ ពោលគឺ​យកចិត្តទុកដាក់​បម្រើ​អតិថិជន​ ទាំង​នៅតាម​ទីក្រុង ​និង​តំបន់​ដាច់ស្រយាល ទាំង​អ្នកធូរធារ និង​អ្នក​ខ្សត់ខ្សោយ រួមទាំង​មនុស្ស​គ្រប់​វ័យ​ផងដែរ​។​
 
លោក គិត ម៉េង បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​៖«​យើង​អាច​ប្រមូលផ្តុំ​នូវ​កម្លាំង​ក្រុមការងារ​របស់​យើង ដើម្បី​ឈានទៅ​សម្រេច​លទ្ធផល​បាន​ ហួស​ពី​ការរំពឹងទុក តាមរយៈ​ការផ្តល់ជូន​នូវ​សេវាកម្ម​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ការបង្កើត​ផលិតផល​ថ្មីៗ និង​ការស្វែងរក​នូវ​មធ្យោបាយ​ថ្មីៗ​ ដើម្បី​គាំទ្រ​ដល់​អតិថិជន ក៏ដូចជា​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ​របស់​ពួកគាត់ ពីព្រោះ​ពួកយើង​យកចិត្តទុកដាក់ និង​យល់​នូវ​ទុក្ខលំបាក ដែល​មនុស្ស​ជាច្រើន​គ្ នា​កំពុង​ប្រឈម​ជាមួយ ក្នុងពេល​បច្ចុប្បន្ន»​។​
 
​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប រួមទាំង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ  Cellcard, Ezecom និង Wing ពិត​ជាមាន​មោទកភាព​បំផុត ដែល​បាន​បម្រើ​ពលរដ្ឋ​ខ្មែរ និង​ក្លាយជា​ផ្នែក​មួយ ​នៃ​ការជួយ​ប្រទេស​កម្ពុជា​ឲ្យ​ងើប​ឡើងវិញ​ផងដែរ​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com