សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង​ថា ខ្លួន​មាន​សមត្ថភាព​ស្ទាក់​គ្រាប់​រ៉ុក្កែត​ចម្រុះ​របស់​កូរ៉េខាងជើង​
13, Oct 2020 , 5:20 pm        
រូបភាព
រថយន្តផ្ទុករ៉ុក្កែតចម្រុះរបស់កូរ៉េខាងជើងនាព្យុហយាត្រាចុងសប្ដាហ៍មុន។ រូបភាព KCNA
រថយន្តផ្ទុករ៉ុក្កែតចម្រុះរបស់កូរ៉េខាងជើងនាព្យុហយាត្រាចុងសប្ដាហ៍មុន។ រូបភាព KCNA
ដោយ: ថ្មីៗ
ដោយ៖ ​កង ម៉េង​ហុង

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន អះអាង​នៅ​ថ្ងៃទី ១៣ ខែតុលា​ន ថា យោធា​កូរ៉េខាងត្បូង​អាចឆ្លើយតប​និង​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​កាំភ្លើង​ធំ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ប្រសិនបើ​ពួកគេ​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​ប្រទេស​កូរ៉េខាងត្បូង​។ ការអះអាង​ដូចនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​បានបង្ហាញ​អាវុធ​ថ្មី​ក្នុងអំឡុងពេល​ព្យុហយាត្រា​កាលពី​សប្តាហ៍​ចុង​មុន​។​

 
​នៅ​ថ្ងៃទី ១០ ខែតុលា​ប្រទេស​កូរ៉េខាងជើង​បានធ្វើ​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧៥ នៃ​ការបង្កើត​គណបក្ស​ពលករ​កំពុង​កាន់អំណាច​របស់ខ្លួន​។ ក្រៅពី​បង្ហាញ​មី​ស៊ី​ល​អន្តរទ្វីប​ថ្មី (ICBM) និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ចេញពី​នាវាមុជទឹក (SLBM) កូ​រ៉រ​ខាងជើង​ក៏បាន​បង្ហាញ​គ្រឿង​ការបាញ់​រ៉ុ​ក​កែ​ត​ដែល​ទើបនឹង​បង្កើត​ថ្មី​ជាច្រើន​គ្រាប់​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ប្រកាសថា កូរ៉េខាងត្បូង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៣ ខែតុលា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក Moon Hong-sik បាន​និយាយថា យោធា​អាចមាន​សមត្ថភាព​ស្ទាក់ចាប់​មី​ស៊ី​ល​ទាំងនោះ​តាមរយៈ ប្រព័ន្ធ​ស្ទា​ក់មី​ស៊ី​ល Patriot ហើយ​ឆាប់ៗ​នេះ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស M-SAM II នឹងដាក់​ពង្រាយ​ផងដែរ​។​
 
«​ក្នុងករណី​ដែលមាន​ការវាយប្រហារ​ដំណាលគ្នា (​ដោយមាន​មី​ស៊ី​ល​ប្រភេទ​ផ្សេងៗ​គ្នា​) យើង​អាចឆ្លើយតប និង​ធ្វើ​ឲ្យ​គ្រាប់​មី​ស៊ី​ល​ទាំងនោះ​អសកម្ម​ភ្លាមៗ ដោយ​មិន​ត្រឹមតែ​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​កូរ៉េ​ផ្ទាល់ តែ​ក៏មាន​បញ្ចូល​ប្រព័ន្ធ​វាយប្រហារ​យុទ្ធសាស្ត្រ​ផ្សេងទៀត​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Moon ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​សូមបញ្ជាក់ថា ក្នុងអំឡុង​ពេលធ្វើ​ព្យុហយាត្រា​ចុងក្រោយ​នេះ កូរ៉េខាងជើង​បានបង្ហាញ​នូវ​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី Iskander របស់​រុស្ស៊ី និង​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ធំៗ​ចម្រុះ​ដែល​ត្រូ​បាន​បាន​បាញ់​សាកល្បង​ជាច្រើន​ដង​ចាប់តាំងពី​ឆ្នាំ ២០១៩៕
 
 
 
 
 
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com