ជាតិ
សង្គមជាតិ
ទឹកជំនន់​៖ អាជ្ញាធរ​មីន ប្រាប់​ពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​លើ​គ្រាប់​មិនទាន់​ផ្ទុះ
14, Oct 2020 , 8:59 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរមីន
រូបពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរមីន
​ភ្នំពេញ​៖ អាជ្ញាធរ​មីន ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​និង​ពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រប់​មិនទាន់​ផ្ទុះ ខណៈ​ទឹកជំនន់​កំពុង​វាយប្រហារ​នៅតាម​បណ្ដា​ខេត្ត​។​
​នៅ​អំឡុងពេល​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ មីន​និង​គ្រប់​មិនទាន់​ផ្ទុះ​មួយចំនួន ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅ​តំបន់​ទឹក​ហូរ​ច្រោះ​ដី​។ គ្រាប់​ទាំងនោះ វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ជាយថាហេតុ ពិសេស​ពលរដ្ឋ​រស់នៅ​តំបន់​សំណល់​ជាតិ​ផ្ទុះ​នៅ​សម័យ​សង្គ្រាម​។


 
​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់​ទាំងនេះ អាជ្ញាធរ​មីន​បានចេញ​សេចក្ដីណែនាំ​ឲ្យ​អាជ្ញាធរ អង្គការ​ពាក់ព័ន្ធ​អស់​ចូលរួម បង្កើន​ការប្រុងប្រយ័ត្ន និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​។ លើសពីនេះ ពលរដ្ឋ​និង​សិស្សានុសិស្ស​ទាំងអស់ ដែល​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ត្រូវ​រាយការណ៍​ជាបន្ទាន់ ដល់​អាជ្ញាធរ​ភូមិ និង​ក្រុម​អ្នកជំនាញ​សម្អាត​មីន​។ 
​ទន្ទឹមនឹងនេះ អាជ្ញាធរ​ត្រូវដាក់​ស្លាក​សញ្ញា​សម្គាល់​ជាបន្ទាន់ នៅ​តំបន់​ដែល​សង្ស័យថា មាន​មីន​ឬ​គ្រាប់​មិនទាន់​ផ្ទុះ ជៀសវាង​គ្រាប់​មិនទាន់​ផ្ទុះ​ហូរ​តាម​ទឹក ល្បាប់​ដី និង​ទប់ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​ចូល​ក្បែរ​តំបន់​សង្ស័យ ។ អាជ្ញាធរ​ត្រូវ​ចុះទៅ​អប់រំ​ដល់​ពលរដ្ឋ ដែល​កំពុងស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព​នានា ធ្វើយ៉ាងណា​កុំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រាប់​ទាំងនោះ​៕

Tag:
 មីន​
© រក្សាសិទ្ធិដោយ thmeythmey.com