ជាតិ
២៥ខេត្ត/រាជធានី
ផ្អាករថយន្តដឹកទំនិញធុនធំឆ្លងកាត់កំណាត់ផ្លូវលេខ៣១៣ ព្រោះទំនប់បង្ហៀរបឹងស្នេហ៍ជន់លិចខ្លាំង រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង
× ភ្នំពេញ៖ យានយន្តដឹកទំនិញធុនធំ ត្រូវផ្អាកធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវខេត្តលេខ ៣១៣(កែងស្នេហ៍-កអណ្ដើក) ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ចេញផ្សាយនៅយប់ថ្ងៃទី១៣ តុលានេះ ដោយពន្យល់ថា ការផ្អាកនេះដោយសារនៅចំណុចទំនប់បង្ហៀរបឹងស្នេហ៍ កំពុងរងការជន់លិច និងទឹកហូរកាត់ផ្លូវដោយជំនន់ទឹកភ្លៀងប្រវែង ២២០ម៉ែត្រ។
តាមសេចក្ដីជូនដំណឹង ការផ្អាកចរាចរយានយន្តធុនធំ ក៏ដើម្បីការពារផ្លូវកុំឲ្យបាក់ស្រុត និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗដែរ។ រដ្ឋបាលខេត្តព្រៃវែង បញ្ជាក់បែបនេះ៖ «ដើម្បីការពារផ្លូវកុំឲ្យបាក់ស្រុត បង្កការខូចខាតធ្ងន់ធ្ងរ និងបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ រដ្ឋបាលខេត្ត នឹងផ្អាកចរាចរណ៍បណ្ដោះអាសន្ន ចំពោះយានយន្តដឹកទំនិញធុនធំឆ្លងកាត់ផ្លូវខេត្តលេខ ៣១៣»។
សូមជម្រាបថា ឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្ដាលឲ្យរាជធានី-ខេត្តមួយចំនួន ជន់លិច៕
© រក្សាសិទ្ធិដោយ thmeythmey.com