COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ឆ្លង COVID-19
13, Oct 2020 , 10:01 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo តេស្តវិជ្ជមាន COVID-19។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​សហព័ន្ធកីឡា​បាល់ទាត់ព័រទុយហ្គាល់នៅ​ថ្ងៃអង្គារ។



តាមសេចក្តីប្រកាសព័ត៌មាន ខ្សែប្រយុទ្ធលំដាប់ពិភពលោកវ័យ​៣៥​ឆ្នាំ ដែលលេងឲ្យក្លិប Juventus រូបនេះ មិនមាន​រោគសញ្ញាធ្ងន់ធ្ងរនោះឡើយ។

Ronaldo ត្រូវ​ដាក់ខ្លួន​ឲ្យនៅ​ដាច់ដោយឡែក បន្ទាប់ព័រទុយហ្គាល់​បាន​ប្រកួតជាមួយ​បារាំងក្នុងពានរង្វាន់ National League កាលពីថ្ងៃអាទិត្យ និងប្រកួតមិត្តភាពជាមួយអេស្ប៉ាញ កាលពីសប្តាហ៍មុន៕

© រក្សាសិទ្ធិដោយ thmeythmey.com