​ផ្អាក​ចរាចរណ៍​នៅផ្លូវជាតិ​លេខ​៣​បណ្ដោះអាសន្ន ដោយ​សារជំនន់​ទឹកភ្លៀង​
ជាតិ
២៥ខេត្ត/រាជធានី
​ផ្អាក​ចរាចរណ៍​នៅផ្លូវជាតិ​លេខ​៣​បណ្ដោះអាសន្ន ដោយ​សារជំនន់​ទឹកភ្លៀង​
13, Oct 2020 , 11:50 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃទី​១៣​តុលា​នេះ សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បាន​បញ្ជា​ឲ្យ​ផ្អាក​ចរាចរណ៍ បណ្ដោះអាសន្ន​លើផ្លូវ​ជាតិ​លេខ​៣ ដោយ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​។ នេះ​បើតាម​ការចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ​រប​ស់​ទូរទស្សន៍​ជាតិ​កម្ពុជា​។

 
​ស្ថានភាព​ជំនន់​ទឹកភ្លៀង​កាន់​តែបន្ត​កើនឡើង ពិសេស​នៅ​សង្កាត់​ទៀន គង​ន​យ សាក់​សំពៅ ស្ពានថ្ម និងសង្កាត់ទៀន ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ប្រាប់​សារព័ត៌មាន​ថ្មី​ៗនៅ​យប់​ថ្ងៃទី​១៣​នេះ​ថា ពលរដ្ឋ​ប្រមាណ​៤០០​គ្រួសារ​ ក្នុង​សង្កាត់​ទាំង​៤​ខាងលើ ​ដែលកំពុង​រង​ការ​ជន់​លិច ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ។ ទន្ទឹមនឹងនេះ កម្លាំង​អាជ្ញាធរ ​នៅតែ​ចុះទៅតាមផ្ទះពលរដ្ឋ ដើម្បីជួយ​សង្គ្រោះ​ពលរដ្ឋ​ ដែល​ត្រូវការជម្លៀសចេញជាបន្តផងដែរ៕​

Tag:
 ជំនន់
 ផ្លូវជាតិលេខ៣
 ស្ទឹងព្រែកត្នោត
 កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com