ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! អាហារអ្វីខ្លះល្អបំផុតសម្រាប់សុខភាពសក់?
× របបអាហារក៏ជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពសក់ផងដែរ។ ថាតើអាហារអ្វីខ្លះជួយឱ្យសក់មានសុខភាពល្អរឹងមាំ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីរក្សាសុខភាពសក់ ៖
១. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំ អាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ក៏គួរត្រូវបានរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដោយរាងកាយត្រូវការវីតាមីននេះដើម្បីបង្កើនការស្រូបយកជាតិដែក។ ម្យ៉ាងវិញទៀតវីតាមីន C ដែលមានប្រភពពីបន្លែផ្លែឈើក៏ជួយបង្កើនបរិមាណនៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយប្រឆាំងការរលាកនិងជំងឺដទៃទៀតដែកអាចជះផលប៉ះពាល់ដល់ស្ថានភាពសក់ផងដែរ។
២. អាស៊ីតខ្លាញ់អូមេហ្កា ៣
មិនត្រឹមតែល្អសម្រាប់រក្សាសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែរាងកាយត្រូវការអាស៊ីតខ្លាញ់អូមេហ្កា ៣ ដើម្បីជួយឱ្យសក់រឹងមាំស្រស់ស្អាតផងដែរ។ អាហារដែលជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសម្បូរខ្លាញ់ ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ។
៣. ទឹកដោះគោ
ជាតិកាល់ស្យូមក្នុងទឹកដោះគោមិនត្រឹមតែល្អសម្រាប់ឆ្អឹងនិងធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សក់ដែរ។ អ្នកអាចទទួលទានទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់តែម្ដងប្រសិនបើអ្នកចូលចិត្ត។
៤. វីតាមីន E
ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E អាចជួយជួសជុលកោសិកាសក់ដែលខូចខាត ព្រមទាំងពង្រឹងឬសនៃសក់ថែមទៀត។ គ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន E ព្រមទាំងស័ង្កសី និងសេលេញ៉ូមដែលសុទ្ធតែចាំបាច់សម្រាប់រក្សាសុខភាពសក់៕
© រក្សាសិទ្ធិដោយ thmeythmey.com