ពីនេះ ពីនោះ
សុខភាព
បញ្ហា​ចុង​សុដន់​ខ្មៅ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
14, Oct 2020 , 8:59 pm        
រូបភាព
​ក្រៅពី​តំណពូជ​និង​វ័យ​ហើយ​នោះ ក៏​នៅមាន​កត្តា​មួយ​ចំនូ​ន​ផ្សេងទៀត​ដែល​អាច​បណ្ដាលឱ្យ​ចុង​សុដន់​ប្រែជា​ពណ៌​ខ្មៅ​។ វា​កើតឡើង​នៅពេល​អ័រម៉ូន​មាន​ភាពប្រែប្រួល​ក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​ដូចជា​កំឡុងពេល​មក​រដូវ​និង​មាន​ផ្ទៃពោះ​។ ការ​បំ​បោះ​ដោះ​កូន​និង​ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​ក៏​ជា​មូលហេតុ​ទូទៅ​បំផុត​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ខ្មៅ​ចុង​សុដន់ ៖

 
១. ទឹកក្រូច​ឆ្មារ​ស្រស់​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ជាមួយ​ទឹកឃ្មុំ រួច​លាប​ល្បាយ​លើ​ចុង​សុដន់​។ រងចាំ​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
២. ទឹកក្រូច​ស្រស់​
 
​ក៏​មិន​ខុសពី​ទឹកក្រូច​ឆ្មារ​ស្រស់​ដែរ ប៉ុន្តែ​បើ​នៅពេល​លាប​អ្នកមាន​អារម្មណ៍​ឈឺ ឬ​ផ្សា ចូរ​លាយ​ទឹកក្រូច​ស្រស់​ជាមួយ​ទឹក​ធម្មតា​ជាមុនសិន​។ រងចាំ​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៣. ល្ហុង​ទុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ល្ហុង​ទុំ​ដែល​កិន​ម៉ដ្ឋ​លើ​ចុង​សុដន់​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៤. ផ្លែ​បឺ​រ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ផ្លែ​បឺ​រ​ទុំ​ឱ្យ​ម៉ដ្ឋ រួច​លាប​លើ​ចុង​សុដន់​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៥. ត្រសក់​
 
​គ្រាន់តែ​ប្រើប្រាស់​ចំណិត​ត្រសក់​ដុស​ម៉ាស្សា​ថ្នមៗ​លើ​ចុង​សុដន់​ជាការ​ស្រេច​។​
 
៦. ទឹកដោះគោ​ស្រស់​
 
​ការ​លាប​ទឹកដោះគោ​ស្រស់​ជាប្រចាំ​លើ​ចុង​សុដន់​ក៏​ជួយ​ឱ្យ​ចុង​សុដន់​ប្រែជា​មាន​ពណ៌​ស្រស់ស្អាត​បានដែរ​។ នេះ​ក៏​ព្រោះតែ​ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​អាស៊ីត Lactic​។​
 
​ប្រយ័ត្ន​! ទោះជា​យ៉ាងណា​កុំ​អនុវត្ត​រូបមន្ត​ធម្មជាតិ​ទាំងនេះ​លើស​កម្រិត​ពេក​ដោយ​វា​អាច​បង្ក​ការ​រលាក​និង​បណ្ដាលឱ្យ​ចុង​សុដន់​កាន់តែ​ខ្មៅ​ឡើង​។ ជាពិសេស​រូបមន្ត​ទឹកក្រូច​ស្រស់ និង​ទឹក​ក្រូចឆ្មារ​ស្រស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com