ជាតិ
សង្គមជាតិ
ទឹកជំនន់៖ ១១នាក់ស្លាប់ និង១៤ម៉ឺននាក់ទៀត រួមទាំងផ្ទះ៣,៤ម៉ឺនខ្នង រងការប៉ះពាល់
14, Oct 2020 , 12:30 pm        
រូបភាព
ស្ថានភាពទ្វារទឹករលាំងជ្រៃ ដែលទីតាំងនៅឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រូបពីក្រសួងធនធានទឹក)
ស្ថានភាពទ្វារទឹករលាំងជ្រៃ ដែលទីតាំងនៅឃុំការហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (រូបពីក្រសួងធនធានទឹក)
ដោយ:
សារព័ត៌មានថ្មីៗ បានទទួលរបាយការណ៍ពីលោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពីតួលេខនៃការប៉ះពាល់សរុប លើប្រជាជន លំនៅឋាន និង ផលដំណាំ ជាដើម ដោយសារទឹកជំនន់។ ផលប៉ះពាល់នេះ គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។



បើតាមរបាយការណ៍ មានប្រជាជន១១នាក់ បានបាត់បង់ជីវិត និងមានប្រជាជន១៤ម៉ឺនាក់ទៀត រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដោយក្នុងចំណោម១៤ម៉ឺននាក់នោះ មានជាង១ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទូលមានសុវត្ថិភាព។ ចំណែក លំនៅឋាន មានជាង៣,៤ម៉ឺនខ្នង រងការប៉ះពាល់ ដោយក្នុងនោះ មាន៣០ខ្នង ត្រូវខូចខាតទាំងស្រុង។ ចំពោះសាលារៀនវិញ មាន៨៧សាលា ដែលរងការប៉ះពាល់។

ដោយឡែក ស្រូវជាង៨,៨ម៉ឺនហិកតា និង ដំណាំផ្សេងៗទៀត មានប្រហែល៥,៣ម៉ឺនហិកតា ត្រូវជន់លិច។

លោក ឃុន សុខា ប្រាប់សារព័ត៌មានថ្មីៗថា របាយការណ៍អំពីផលប៉ះពាល់សរុប ដោយសារគ្រោះទឹកជំនន់ នៅថ្ងៃទី១៤ ខែតុលានេះ លោក មិនទាន់ទទួលបាននោះទេ៕

Tag:
 គ្រោះទឹកជំនន់
  ស្លាប់
  ជម្លៀស
© រក្សាសិទ្ធិដោយ thmeythmey.com